ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានថតរូបអនុស្សាវរីយ៍នៅទីក្រុង Frankfurt នាថ្ងៃសុក្រនេះ មុនពេលពួកគេចូលរួមកិច្ចប្រជុំបិទទ្វារ ។
ជំនួបនេះ បានកើតមានឡើង បន្ទាប់ពីការចូលរួមរបស់លោក Zelenskiyក្នុងក្រុមទំនាក់ទំនងអ៊ុយក្រែន នៅឯមូលដ្ឋានទ័ពអកាសហរដ្ឋអាមេរិក Ramstein ស្ថិតនៅជិតនោះ ជាទីដែលលោកបានជំរុញឲ្យមានការសម្រេចចិត្តដ៏មុតមាំពីសម្ព័ន្ធមិត្តលោកខាងលិច ដើម្បីអនុញ្ញាតឲ្យទីក្រុងគីវ វាយប្រហាររយៈចម្ងាយឆ្ងាយចូលទឹកដីរុស្ស៊ី និងធ្វើឲ្យសន្តិភាពកាន់តែខិតជិតមកដល់ ។
នៅថ្ងៃដដែលនេះ គេរំពឹងថា លោក Zelenskiy នឹងបន្តដំណើរទៅកាន់ប្រទេសអ៊ីតាលី ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិ Ambrosetti ជាមួយក្រុមអ្នកតំណាងធុរកិច្ចអ៊ីតាលី ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលលោកបានបង្ហោះនៅលើបណ្តាញព័ត៌មានសង្គម Telegram ៕