ប្រដាល់​សកល​បញ្ចប់​ការប្រកួត Ultimate Boxing Championship សប្ដាហ៍​ទី​១ ដោយ​ជោគជ័យ​

2021/09/21 10:01:54 am        125

​ប្រដាល់​សកល​៖ ការប្រកួត​កីឡាប្រដាល់​សកល​លក្ខណៈ​អាជីព Ultimate Boxing Championship 2021 លើកដំបូងបាន​បើក​ការប្រកួត​ជា​ផ្លូវការ​ហើយ ដោយ​បញ្ចប់​យ៉ាង​រលូនកាលពី​ចុង​សប្ដាហ៍​កន្លងទៅ ខណៈ​មន្ដ្រី​សហព័ន្ធ​មាន​សុទិដ្ឋិនិយម​ខ្ពស់​ថា កម្មវិធី​នេះគឺជា​ការបើក​ភ្លើង​ខៀវ​មួយ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡា​ប្រដាល់សកល​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន ដើម្បី​ត្រៀម​ការប្រកួត​អន្ដរជាតិ ពិសេស​ត្រៀម​ការប្រកួត​ស៊ី​ហ្គេម។​

​សម្រាប់​លទ្ធផល​ការប្រកួត​សប្ដាហ៍​ដំបូង បានបញ្ចប់​ដោយ​លទ្ធផល​ឈ្នះ​-​ចាញ់ ៥​គូ តែមាន ២​គូ​ចាញ់​ដោយ​សន្លប់ ខណៈ​មាន ១​គូ​ស្មើគ្នា ក្នុងនោះ​ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេម សៅ រង្សី ផ្ដួល​កីឡាករ លីន សេងហុង និង​កីឡាករ ថា រី​វ៉ា ផ្ដួល​កីឡាករ រិ​ទ្ធ មរ​កា ឲ្យ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​១ ដូចគ្នា។ រីឯ​កីឡាករ អ៊ូច ធា​រិ​ទ្ធ យកឈ្នះ​ពិន្ទុ ពេជ្រ សំរឹទ្ធ​, កីឡាករ ទូច ដេវីត ឈ្នះ​ពិន្ទុ ស៊ឹម ពិសិដ្ឋ​, កីឡាករ អំ ខេ​ម ឈ្នះ​ពិន្ទុ ហ៊ុន​ហួរ រីឯ​គូ​ឯក​ចុងក្រោយ​កីឡាករ​ សែត សារិទ្ធ ស្មើ​ពិន្ទុ​ជាមួយ​កីឡាករ ​ម៉ាង ព្រហ្ម​ម៉ាញ។​ ​ក្រោយ​បញ្ចប់​ការប្រកួត​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា លោក ប៊ុ​យ សុ​ភ័​ណ្ឌ បានធ្វើកា​ករ​វាយតម្លៃ​ខ្ពស់ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​កីឡាករ​ម្នាក់ៗ ដែល​ជំរុញ​ឲ្យ​ការប្រកួត​បញ្ចប់​ដោយ​ជោគជ័យ ទោះបី​មាន​បញ្ហា​បច្ចេកទេស​បន្ដិចបន្ដួច។ តែ​យ៉ាងណា​លោក​ថា នេះ​គឺជា​ការចាប់ផ្ដើម និង​ជាការ​ផ្ដល់ឱកាស​ដ៏​ល្អ​សម្រាប់​កីឡាករ​ក្នុងការ​បង្ហាញ​សមត្ថភាព និង​អភិវឌ្ឍ​នូវ​បច្ចេកទេស ដើម្បី​ត្រៀមលក្ខណៈ​ចូលរួម​ការប្រកួត​លក្ខ​ណៈ​អន្ដរជាតិ ពិសេស​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​លោក ប៊ុ​យ សុ​ភ័​ណ្ឌ បាន​បញ្ជាក់ថា ក្នុង​ជំហាន​ដំបូង​នេះ សហព័ន្ធ​គ្រោង​រៀបចំ​ការប្រកួត ៦​លើកចន្លោះ​ពី ១​សប្ដាហ៍​ម្ដងទៅ ២​សប្ដាហ៍​ម្ដង ខណៈ​សប្ដាហ៍​ទី​២ គ្រោង​ប្រកួត​នា​ថ្ងៃទី​២៦ ខែកញ្ញា​ចុង​សប្ដាហ៍​នេះដោយមាន​ការផ្សាយ​ផ្ទាល់​លើ Page ផ្លូវការ​របស់​សហព័ន្ធ ដោយ​មិន​អនុញ្ញាត​ឲ្យ​ទស្សនិកជន​ចូល​ទស្សនា​ផ្ទាល់​ឡើយ។ ប៉ុន្ដែ​សម្រាប់​ការបើក​សករាជ​ថ្មីនៃ​សង្វៀន Ultimate Boxing Championship 2021 គេ​ក៏មាន​ការចូលរួម​លើកទឹកចិត្ត​ផ្ទា​ល់ពី​ប្រធាន​សហព័ន្ធ​លោក​សាស្ដ្រាចារ្យ ឆឹង យ៉ៅ​យ៉េន និង​ម្ចាស់​ឧបត្ថម្ភ​ធំ​លោក ខេ​ស៊ី បា​ណេ​ត នាយក​វិទ្យាស្ថាន CamEd Business School ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        114
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        127
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់

2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm