អាមេរិក មើលឃើញការផ្ទេរមីស៊ីលដ៏ច្រើនសម្បើមរបស់អ៊ីរ៉ង់ទៅឲ្យរុស្ស៊ី ថាជាការព្រួយបារម្ភ

2024/09/07 04:45:14 pm        1.1 K

សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃសុក្រថា ការផ្ទេរមីស៊ីលបាលីស្ទីកដ៏ច្រើនសម្បើមរបស់អ៊ីរ៉ង់ទៅរុស្ស៊ី នឹងបង្ហាញពីការរីកកាន់តែធំសង្គ្រាមនៅអ៊ុយក្រែន បន្ទាប់ពីមានរបាយការណ៍ថា ប្រទេសទាំងពីរបានពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយការផ្ទេរសព្វាវុធបែបនេះ។

សារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីខែសីហាថា រុស្ស៊ីរំពឹងថានឹងដឹកជញ្ជូនមីស៊ីលបាលីស្ទីក រយៈចម្ងាយជិត Fath-360 រាប់រយគ្រាប់ពីប្រទេសអ៊ីរ៉ង់ ហើយបុគ្គលិកយោធារុស្ស៊ីរាប់សិបនាក់ កំពុងត្រូវបានបណ្តុះបណ្តាលនៅក្នុងប្រទេសអ៊ីរ៉ង់លើអាវុធនាំផ្លូវដោយផ្កាយរណបសម្រាប់ការប្រើប្រាស់ជាយថាហេតុ ក្នុងសង្គ្រាមនៅអ៊ុយក្រែន។

សារព័ត៌មាន Wall Street Journal បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ថា មីស៊ីលរយៈចម្ងាយជិត បច្ចុប្បន្ននេះត្រូវបានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ីដោយប្រទេសអ៊ីរ៉ង់។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Sean Savett បាននិយាយថា យើងបានព្រមានពីភាពជាដៃគូសន្តិសុខកាន់តែស៊ីជម្រៅរវាងរុស្ស៊ី និងអ៊ីរ៉ង់ ចាប់តាំងពីការចាប់ផ្តើមការវាយលុកពេញលេញរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ហើយមានការព្រួយបារម្ភចំពោះរបាយការណ៍ទាំងនេះ។

រាល់ការផ្ទេរមីស៊ីលបាលីស្ទីករបស់អ៊ីរ៉ង់ ទៅឱ្យរុស្ស៊ី នឹងបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៅក្នុងការគាំទ្ររបស់អ៊ីរ៉ង់ចំពោះសង្គ្រាមឈ្លានពានរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន។

មន្ត្រីអាមេរិកម្នាក់ទៀតបានប្រាប់សារព័ត៌មានរ៉យទ័រថា ពួកគេកំពុងឃ្លាំមើលការផ្ទេរមីស៊ីល អ៊ីរ៉ង់-រុស្ស៊ី យ៉ាងដិតដល់។

ចំណាត់ការដ៏មានសក្តានុពលនេះ កើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងដៃគូនានា រួមទាំងសហភាពអឺរ៉ុប បានព្រមានថា ចំណាត់ការបែបនេះរបស់អ៊ីរ៉ង់ អាចនឹងជួបផលវិបាកច្រើន។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        111
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        105
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm