បាល់ទាត់៖ វិបត្តិរបស់ Barcelona មិនថាហិរញ្ញវត្ថុ សូម្បីតែទំរង់លេងក៏នៅមិនងើបរួចនៅឡើយបន្ទាប់ពីស្ទើរតែចាញ់ Grenada ក្នុងទឹកដីខ្លួនឯងក្នុងការប្រកួតបង្គ្រប់សប្តាហ៍ទី៤ ក្របខណ្ឌអេស្ប៉ាញ La Liga យប់មិញ។

បើកការប្រកួតបានត្រឹម ២នាទីក្រុមភ្ញៀវ Grenada បើកការនាំមុខមុនដោយ Domingos Duarte។ Grenada ដែលកំពុងស្វែងរកជ័យជំនះដំបូងរបស់ខ្លួននៅក្នុងរដូវកាលនេះ ក៏បានខកបំណងនៅចុងម៉ោងពោលគឺនាទីទី៩០ ទៅហើយខ្សែការពារកណ្តាល Araujo ស៊ុតបញ្ចូលទីឱ្យ Barcelona ទាមទារមួយពិន្ទុវិញបានពីការប្រកួតនេះ។ ចប់ការប្រកួតអ្នកគាំទ្រក្នុងកីឡដ្ឋាន Nou Camp បានត្រឹមខកបំណង និងមិនពេញចិត្តចំពោះទំរង់លេងរបស់ Barcelona ឡើយ។
មួយពិន្ទុយប់មិញនេះធ្វើឱ្យ Barcelona មកឈរលេខ៧ មានត្រឹម ៨ពិន្ទុតែនៅតែមិនទាន់ចាញ់នៅឡើយក្រោយលេងបាន ៤ប្រកួតរដូវកាលនេះ ខណៈក្រុមកំពូលតារាងគឺ Real Madrid កំពុងកាន់កាប់ដោយ ១៣ពិន្ទុ។ Barcelona នឹងត្រូវលេងពីរប្រកួតទៀតក្នុងសប្តាហ៍នេះដែលរួមមានទៅទឹកដី Cadiz និងទទួល Levante មុនជួប Benfica នៅក្របខណ្ឌ UEFA Champions League ថ្ងៃពុធសប្តាហ៍ក្រោយ៕
អត្ថបទ៖នាង សុភាវុធ