កីឡា​តេ​ក្វាន់​ដូ WT បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក​តាម​អន​ឡាញ​រយៈពេល​វែង​

2021/09/21 05:36:32 pm        103

​តេ​ក្វាន់​ដូ៖ បណ្ឌិត្យសភា​តេ​ក្វាន់​ដូ​កម្ពុជា​បាន​សហការ​ជាមួយ​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WT រៀបចំ​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​តាម​អន​ឡាញឆ្នាំ​២០២១ រយៈពេល​វែង​លើកដំបូងដោយមាន​សិក្ខាកាម​ជា​គ្រូបង្វឹក​ចំនួន ១៨​នាក់មកពី ៦​រាជធានី​-​ខេត្ត​ចូលរួម។​

​លោក ឆ​យ យ៉ុង​សុក គ្រូឧទ្ទេស​ប្រចាំ​វគ្គបាន​ឲ្យ​ដឹងថា វគ្គ​បណ្តុះបណ្តាល​នេះបាន​ធ្វើឡើង​រយៈពេល ១៩​សប្ដាហ៍ចាប់តាំងពី​ខែមិថុនារហូតដល់​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២១ ដោយ​សិក្សា​រៀងរាល់ថ្ងៃ​សៅរ៍ ជា​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍ និង​ជំរុញ​សកម្មភាព​កីឡា​តេ​ក្វាន់​ដូ WT តាម​បណ្ដាល​ខេត្ត​ឲ្យ​មានការ​រស់​រវើក ទោះបី​ស្ថិតក្នុង​បរិបទ​កូ​វីដ​-១៩ ក៏ដោយ។​ ​គ្រូបង្វឹក​ជនជាតិ​កូរ៉េ​ដដែល​បន្ដថា វគ្គ​នេះ​ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ពី​ភាគី​កូរ៉េដើម្បី​អភិឌ្ឍន​កីឡា​តេ​ក្វាន់​ដូ WT ដែលជា​ប្រភេទ​កីឡា​អូឡាំពិក ដែល​ត្រូវតែ​ជំរុញ​ឲ្យ​មាន​សកម្មភាព​នៅតាម​រាជ​ធានី​ខេត្ត ដែលមាន​ក្លិប​កីឡា​តេ​ក្វាន់​ដូ និង​ផ្តល់​ចំណេះដឹង បច្ចេកទេស​កីឡា​នេះ​ជូន​គ្រូបង្វឹក​តាមរយៈ​ពេល​អ​ន​ឡាញ ដែលជា​មធ្យោបាយ​មួយ​ដ៏​ល្អ​ក្នុង​បរិបទ​នេះ។​

​លោក ឆ​យ យ៉ុង​សុក បានចាត់ទុក​វគ្គ​នេះគឺជា​វគ្គ​មួយ​ដ៏​សំខាន់ ដើម្បី​ផ្ដល់នូវ​ចំណេះដឹង និង​បច្ចេកទេស​ថ្មីៗដល់​គ្រូបង្វឹក​តាម​បណ្ដា​រាជធានី​-​ខេត្ត​យកទៅ​អនុវត្តតាម​ក្លិប​របស់ខ្លួន ឆ្ពោះទៅរក​ការអភិវឌ្ឍ​ប្រកបដោយ​គុណ​ផល​ខ្ពស់ដល់​កីឡាករ​-​កីឡាការិនី សម្រាប់​ត្រៀម​ការប្រកួត​អន្ដរជាតិ ពិសេស​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា និង​ការប្រកួត​អន្ដរជាតិ​ផ្សេងៗ​ទៀតដូចជា​ការប្រកួត​កីឡា​អូឡាំពិក​ជាដើម៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        88
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        420
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        507

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm