ព្យុះទីហ្វុង Yagi បោកបក់លើវៀតណាម បន្ទាប់ពីវាយប្រហារចិន សម្លាប់មនុស្ស ២នាក់

2024/09/07 09:16:32 pm        59

ព្យុះទីហ្វុង យ៉ាហ្គី (Yagi) ដែលជាព្យុះដ៏មានឥទ្ធិពលបំផុតរបស់អាស៊ីក្នុងឆ្នាំនេះ បានបោកបក់ឆ្ពោះទៅឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសវៀតណាម នៅថ្ងៃសៅរ៍ (០៧ កញ្ញា) នេះបន្ទាប់ពីបានបង្កការបំផ្លិចបំផ្លាញខេត្តកោះ ហៃណាន (Hainan) ភាគខាងត្បូងប្រទេសចិន ហើយបានបណ្តាលឱ្យមនុស្ស ២នាក់ស្លាប់។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបាននិយាយនៅថ្ងៃសៅរ៍នេះដោយដកស្រង់សម្តីអាជ្ញាធរក្នុងតំបន់ថា ផ្គររន្ទះ ភ្លៀង និងខ្យល់បក់បោកខ្លាំង ដែលបានវាយប្រហារខេត្តហៃណាន ក៏បានបណ្តាលឱ្យមនុស្ស ៩២នាក់រងរបួសផងដែរ។ ព្យុះ Yagi បានបោកបក់ដល់ដីនៅកោះហៃណាន កាលពីថ្ងៃសុក្រ ជាមួយកម្លាំងខ្យល់អតិបរមា ២៣៤គីឡូម៉ែត្រក្នុងមួយម៉ោង នៅជិតចំណុចកណ្តាលរបស់វា ដោយបានបំបាក់ដើមឈើ និងជន់លិចផ្លូវ ហើយកាត់ផ្ដាច់ថាមពលដល់លំនៅឋានជាង ៨០០.០០០គ្រួសារ។

គិតត្រឹមម៉ោង ០៥:០០ព្រឹក (ម៉ោងសកល) នៅថ្ងៃសៅរ៍នេះ ព្យុះ Yagi កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងជើងវៀតណាម លើឈូងសមុទ្រតុងកឹង (Tonkin)។ នៅក្នុងអាកាសយានដ្ឋានហាណូយ យន្តហោះជាច្រើនបានផ្អាកប្រតិបត្តិការ ជើងហោះហើរភាគច្រើនត្រូវបានលុបចោល និងមធ្យោបាយធ្វើដំណើរផ្សេងៗទៀតត្រូវបានប៉ះពាល់។ 

ព្យុះនេះបានកើនឡើងយ៉ាងខ្លាំងនៅចុងសប្តាហ៍ ក្លាយជាព្យុះស៊ីក្លូនត្រូពិចដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោកក្នុងឆ្នាំ២០២៤។ ល្បឿនខ្យល់អតិបរិមាដែលបានបន្ធូរបន្ថយបន្តិចកាលពីថ្ងៃសៅរ៍ បានកើនឡើងម្តងទៀត ដោយឈានដល់ប្រភេទទី៤ ក្នុងល្បឿន ២១៦គីឡូម៉ែត្រក្នុងមួយម៉ោង នេះបើយោងតាមអាជ្ញាធរឧតុនិយមចិន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        148
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        138
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm