កូរ៉េខាងជើង បញ្ជូនបាឡុងសំរាមរាប់រយគ្រឿងបន្ថែមទៀតទៅកាន់កូរ៉េខាងត្បូង

2024/09/07 11:34:47 pm        48

យោធាទីក្រុងសេអ៊ូល បាននិយាយនៅថ្ងៃសៅរ៍ (០៧ កញ្ញា) នេះថា ប្រទេសកូរ៉េខាងជើង បានបង្ហោះបាឡុងដែលពោរពេញដោយសំរាមរាប់រយគ្រាប់បន្ថែមទៀតឆ្ពោះទៅកាន់កូរ៉េខាងត្បូង ជាភាពតានតឹងចុងក្រោយបង្អស់នៅក្នុងយុទ្ធនាការសងសឹកទៅមករបស់ប្រទេសទាំងពីរជុំវិញការបង្កហេតុ និងការឃោសនា។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើងបានបាញ់បង្ហោះបាឡុងជាង ៩០០គ្រឿងក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ រួមទាំងប្រហែល ១៩០គ្រឿងនៅយប់ថ្ងៃសុក្រ ហើយប្រហែល ១០០គ្រឿងបានធ្លាក់មកក្រោមរួចហើយ ដែលភាគច្រើននៅក្នុងទីក្រុងសេអ៊ូល និងខេត្ត ក្យ៉ុងជី (Gyeonggi) ភាគខាងជើង។

យោធាបាននិយាយថា ថង់ដែលភ្ជាប់ទៅនឹងបាឡុងទាំងនោះមាន “ភាគច្រើនជាក្រដាស និងកាកសំណល់ប្លាស្ទិក” ដោយបន្ថែមថា សំរាមទាំងនោះមិនបង្កហានិភ័យសុវត្ថិភាពដល់សាធារណជនឡើយ។ កូរ៉េខាងជើង បានបញ្ជូនបាឡុងពោរពេញដោយសំរាមជិត ៥.០០០គ្រឿងទៅកូរ៉េខាងត្បូងចាប់តាំងពីខែឧសភាមក ដោយនិយាយថាបាឡុងគឺជាការសងសឹកចំពោះការបាញ់បង្ហោះបាឡុង និងខិត្តបណ្ណឃោសនាប្រឆាំងកូរ៉េខាងជើងដោយសកម្មជនកូរ៉េខាងត្បូង។

ជាការឆ្លើយតប ទីក្រុងសេអ៊ូលបានផ្អាកកិច្ចព្រមព្រៀងយោធាកាត់បន្ថយភាពតានតឹងជាមួយទីក្រុងព្យុងយ៉ាង ហើយបានចាប់ផ្តើមឡើងវិញនូវការផ្សាយឃោសនាមួយចំនួនពីឧបករណ៍បំពងសម្លេងនៅតាមព្រំដែន។ យ៉ាងណាក៏ដោយ អ្នកស្រុកកូរ៉េខាងត្បូងមានអារម្មណ៍ «រំខានដោយប្រតិបត្តិការសម្អាតដ៏មមាញឹក និងបារម្ភអំពីការកើនឡើងនៃភាពតានតឹងកាន់តែគ្រោះថ្នាក់ជាងនេះ»៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm