ភ្នំពេញ៖ មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ត្រូវបានសម្ភោធជាផ្លូវការនៅទីក្រុងណាននីង។
លោកស្រី Chen Yijun សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សតំបន់ស្វយ័តក្វាងស៊ី និងជារដ្ឋមន្ត្រីក្រសួងឃោសនាការខេត្តក្វាងស៊ី បានគូសបញ្ជាក់ថា ក្វាងស៊ី បានសហការជាមួយប្រព័ន្ធផ្សព្វផ្សាយមជ្ឈិមចិន រួមទាំងបណ្តាសារព័ត៌មានតាមបណ្តាប្រទេសអាស៊ាន និងហុងកុងម៉ាកាវ ដើម្បីបង្កើតមជ្ឈមណ្ឌលទំនាក់ទំនងអន្តរជាតិក្វាងស៊ី បង្កើតជាមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី ដើម្បីកសាងប្រព័ន្ធទំនាក់ទំនងផ្នែកផ្សព្វផ្សាយអន្តរជាតិដោយផ្តោតលើអាស៊ាន និងក្វាងស៊ី ក្នុងគោលបំណងបម្រើឱ្យកិច្ចសហប្រតិបត្តិការជាក់ស្តែង ចិន-អាស៊ាន កាន់តែប្រសើរឡើង។
ក្នុងពិធិសម្ភោធនោះ ថ្នាក់ដឹកនាំនៃសារព័ត៌មាន China Daily, China International Publishing Group, China News Service និងស្ថាប័នដទៃទៀត អគ្គកុងស៊ុលនៃប្រទេសអាស៊ានប្រចាំនៅទីក្រុងណាននីង ព្រមទាំងថ្នាកដឹកនាំសារព័ត៌មាននៃប្រទេសអាស៊ានចំនួន២១ស្ថាប័នធំៗ ចូលរួមព្រឹត្តិការណ៍នេះផងដែរ។





