ទេសាភិបាលធនាគារជាតិ ស្នើរឱ្យអាជ្ញាធរដែនដីយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជួបការលំបាក

2024/09/08 05:30:45 am        94

ភ្នំពេញ ÷ លោកជំទាវបណ្ឌិត ជា សិរី អំពាវនាវដល់អាជ្ញាធរដែនដី យកចិត្តទុកដាក់អំពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូល ដ្ឋាន នឹងត្រូវរាយការណ៍បន្ទាន់ ចំពោះគ្រួសារដែលជួបការលំបាក ដើម្បីឱ្យពួកគាត់ទទួលបានស្បៀងអាហារសម្រាប់ការរស់នៅ។

 លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងពិធីចែកអំណោយជូនដល់គ្រួសា ខ្វះខាត ស្បៀងចំនួន ២០០ គ្រួសារ នៅឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០២៤ នេះថា រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសឯក នយោបាយឈ្នះ-ឈ្នះ, បិតាស្ថាបនិកសន្តិភាព, ជាប្រធានព្រឹទ្ធ សភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះក្រៅពីការអភិវឌ្ឍ សម្តេចទាំងទ្វេបានគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយរាជរដ្ឋាភិបាល មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់អាហារ គ្មានអាជ្ញាធរដឹងឮនោះឡើយ។

នៅក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត, អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់នារដូវវស្សានេះ ត្រូវ ចេះថែទាំបញ្ហាសុខភាពលើការរស់នៅ ព្រោះនៅក្នុងរដូវវស្សា ប្រជាពលរដ្ឋអាចងាយរងគ្រោះ ដោយការញ៉ាំញ៉ីពីជំងឺឆ្លងផ្សេងៗ ពិសេសលើកុមារតូចៗជាដើម និងបានអំពាវនាវដល់អាជ្ញាធរដែនដី យកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរបស់ខ្លួន នឹង ត្រូវរាយការណ៍បន្ទាន់ ចំពោះគ្រួសារដែលជួបការលំបាក ដើម្បីឱ្យពួកគាត់ទទួលបានស្បៀងអាហារសម្រាប់ជីវភាពរស់នៅ។

 ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិត ជា សិរី បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវជឿជាក់លើកការដឹងនាំរបស់រាជរដ្ឋាភិបាល កម្ពុជា ដែលមានគណបក្សប្រជាជនកម្ពុជា, ជាក់ស្ដែងរាល់សមិទ្ធផលក្នុងខេត្តកំពង់ធំ និយាយជារួម, និងនិយាយ ដោយឡែកក្នុង ស្រុកសន្ទុកនេះជាដើម តើយើងទទួលបានសមិទ្ធផលនិងមានការអភិវឌ្ឍយ៉ាងដូចម្តេច?។ លោកជំទាវបណ្ឌិត បន្ថែមថា ដើម្បីជម្រុញ ការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវសម្លឹងមើលឲ្យវែងឆ្ងាយ ព្រោះប្រទេស ជាតិមានការអភិវឌ្ឍន៍ ក៏ត្រូវមានការចូលរួមពីប្រជាពលរដ្ឋ ជាពិសេសការថែរក្សាសន្តិភាពឱ្យបានគង់វង្ស មានសន្តិភាពទើបមាន ការអភិវឌ្ឍ និងការរស់នៅប្រកបដោយសុខសាន្តត្រាណពេញបរិបូរណ៍។

សូមបញ្ជាក់ថា នៅក្នុងកម្មវិធីនេះដែរ ជំទាវបណ្ឌិត ជា សិរី ក៏នាំយកអំណោយដ៏ថ្លៃថ្លា ចែកជូនប្រជាជនខ្វះខាតចំនួន ២០០ គ្រួសារ ដោយក្នុងនោះមួយគ្រួសារៗ ទទួលបានគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន សម្រាប់ដោះដូរជីវភាពរស់របស់ពួកគាត់៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        47
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        38
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        229

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm