សម្តេចធិបតី បង្ហាញភាពរីករាយក្រោយឃើញ​យុវជនខ្មែរជាច្រើន​ទៅមើល​តថភាព​ជាក់ស្តែង​នៅតាមព្រំដែននៃភូមិភាគឦសាន

2024/09/08 08:38:11 am        407

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញការសប្បាយរីករាយយ៉ាងខ្លាំង ក្រោយ​ឃើញយុវជន យុវនារីកម្ពុជាជាច្រើនបានដើរទស្សនា និងសិក្សាស្រាវជ្រាវ​អំពី​តថភាព​ជាក់​ស្តែង​នៅតំបន់ភូមិភាគឦសាន ជាពិសេសគឺខេត្ត​ដែល​ស្ថិត​នៅ​ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍​តំបន់​ត្រីកោណរវាង​ កម្ពុជា ឡាវ និងវៀតណាម ដែលត្រូវបាន​គេ​ចោទ​ថា​រាជរដ្ឋាភិបាល​កាត់​ឲ្យ​បរទេស​នោះ​។

តាមរយៈផេកហ្វេសបុកផ្ទាល់នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានលើកឡើងថា«ប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលយុវជន យុវនារី និង​ប្រជា​ប្រុស​ស្រី​កម្ពុជា ជាច្រើនបានចុះពិនិត្យ និងស្វែងយល់តាមខ្សែបន្ទាត់ព្រំដែនដោយផ្ទាល់។ យុវជន-យុវនារី ប្រជាប្រុសស្រីកម្ពុជា បានធ្វើដំណើរ​ទៅ​ដល់​ទឹក​ដី​នៃខេ​ត្ត​នៃ​តំបន់​ភូមិ​ភាគឦសាន​ដោយផ្ទាល់​ តាមរយៈការរៀបចំរបស់ ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន សហការជាមួយ​នឹង​ថ្នាក់​ដឹកនាំ​នៃ​រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដើម្បីផ្តល់ឱកាស ឱ្យ​យុវជន-យុវនារី ប្រជាប្រុសស្រីកម្ពុជា បានធ្វើការសិក្សាស្រាវជ្រាវ ដោយផ្ទាល់ ឃើញផ្ទាល់ និង​ឈ្វេង​យល់​ដោយផ្ទាល់ អំពីទិដ្ឋភាពជាក់ស្ដែងនៅតាមបណ្តោយព្រំដែន ជាពិសេស ផ្លូវ​ក្រវាត់​ព្រំដែន សក្តានុពលគ្រប់វិស័យ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋតាមបន្ទាត់ព្រំដែន ដែ​ល​បានអនុវត្តទៅតាមគំនិតផ្តួចផ្តើម និងការរៀបចំ ដោយ សម្តេចធិបតី នាយករដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ»។

សូមបញ្ជាក់ថា សម្តេចធិបតី​នាយករដ្ឋ​មន្រ្តី​បាន​និង​កំពុង​រៀបចំ​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ដើរ​លេង​កំសាន្ត​នៅ​តាមបណ្តោយព្រំដែន និងខេត្តចំនួនបួន ដែលគេចោទរាជរដ្ឋាភិបាល​កាត់​ឲ្យ​វៀត​ណាម​នោះ​ជារៀងរាល់ចុងសប្តាហ៍ដោយមិនគិតលុយទាំងអស់រហូតដល់ចុងឆ្នាំ២០២៤នេះ។ សម្តេច​បានបញ្ជាក់ថា រាជរដ្ឋាភិបាលមានកម្មវិធីដឹកពលរដ្ឋ ដោយឥតគិតថ្លៃទៅទស្សនាខេត្តទាំង បួន គឺខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង ដែលមាន​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV នោះ ដើម្បីដឹងរឿងពិត ហើយដំណើរ​កម្សាន្ត​នេះមិន​បាន​យក​ថវិកា​រដ្ឋ​នោះ​​ទេ គឺជាថវិកាផ្ទាល់របស់សម្តេច និងសប្បុរសជននានាជាអ្នកផ្គត់ផ្គង់ថ្លៃចំណាយ អាហារ​ហូបចុក ការស្នាក់នៅ ដើម្បីឱ្យពលរដ្ឋបានដឹងពីរឿងពិត និងអភិវឌ្ឍនៅខេត្តទាំងនោះ ជា​ពិសេស​បានពិនិត្យពីផ្លូវតាមបន្ទាត់ព្រំដែនតែម្តង។

ទាក់ទងនឹងដំណើរកម្សាន្តតាមតំបន់ព្រំដែននៃភូមិភាគឦសាននេះដែរ ជាពិសេស​គឺ​ខេត្ត​ទាំង​បួន​របស់​កម្ពុជា​ដែលស្ថិតក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណរវាងកម្ពុជា ឡាវ និង​វៀតណាម នេះ កាលពីដើមខែកន្លងទៅនេះក្រុមសេនាសន្តិភាព បានដឹកនាំ​ប​ង​ប្អូន​មក​ពី​គ្រប់​រាជ​ធានី-ខេត្ត រួមទាំងបងប្អូនខ្មែរមកពីអូស្រ្តាលី ជប៉ុន និងស៊ុយអែតផងនោះ ទៅកម្សាន្ត​នៅ​ភូមិ​ភាគ​ឦសាន​ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ដែលដឹកនាំដោយលោក លី ហុង និង លោក យឿន យឿត។ ដំណើរ​ទស្សនកិច្ចនេះបានទៅទស្សនា​បង្គោល​ព្រំដែន​លេខ​៣០​ច្រកទ្វារ​អន្តរជាតិ​អូរ​​យ៉ាដាវ​-ឡេថាញ់ តាមបង្គោលព្រំដែន និងច្រកបព្រំដែនជាច្រើនទៀតរវាង កម្ពុជាវៀតណាម៕អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am