មនុស្សរាប់ម៉ឺននាក់ នាំគ្នាតវ៉ានៅទូទាំងប្រទេសបារាំងកាលពីថ្ងៃសៅរ៍ ដើម្បីតវ៉ានឹងការសម្រេចចិត្តរបស់លោកប្រធានាធិបតី Emmanuel Macron តែងតាំងអ្នកស្តាំនិយមជ្រុលលោក Michel Barnier ជានាយករដ្ឋមន្រ្តីថ្មី ក្នុងនោះគណបក្សនិយមឆ្វេង បានចោទប្រកាន់លោក Macronថា លួចការបោះឆ្នោតសភា ។
នៅក្នុងទីក្រុងប៉ារីស ក្រុមបាតុករ បានចោទប្រកាន់លោក Macron ថាមិនស្តាំក្រុមអ្នកបោះឆ្នោត ពេលលោកតែងតាំងលោក Barnier ដែលធ្លាប់ដើរតួជាអ្នកចរចា Brexit របស់សហភាពអឺរ៉ុប ជានាយករដ្ឋមន្រ្តីកាលពីថ្ងៃព្រហស្បតិ៍ ។
កាលពីថ្ងៃសុក្រកន្លងទៅ លោក Barnier បានស្វះស្វែងបង្កើតគណរដ្ឋមន្រ្តីថ្មីក្នុងបំណងរួបរួមរដ្ឋាភិបាលដែលមានសមត្ថភាពប្រមូលផ្តុំការគាំទ្រក្នុងសភា ខណៈក្រុមអ្នករិះគន់បានចោទរូបលោកថាបានបង្វែរក្រុមស្តាំនិយមជ្រុលឲ្យមានអំណាចខ្លាំង បន្ទាប់ពីការបោះឆ្នោតសភាមុនអាណត្តិ ។
លោក Barnier ដែលអតីតរដ្ឋមន្ត្រីការបរទេសវ័យ ៧៣ឆ្នាំ គឺជានាយករដ្ឋមន្ត្រីចំណាស់ជាងគេក្នុងប្រវត្តិសាស្ត្របារាំងសម័យទំនើប។
លោកបានប្តេជ្ញាក្នុងបទសម្ភាសន៍តាមទូរទស្សន៍មួយកាលពីល្ងាចថ្ងៃសុក្រថា លោកមិនមានគោលជំហរដូចនឹងទ្រឹស្តី ឬមនោគមវិជ្ជានៃបក្សរួបរួមកម្លាំងជាតិ (RN) ស្តាំនិយមជ្រុលនោះទេ ៕


