ភ្នំពេញ ៖ នារីជនជាតិចិន បើករថយន្តខ្វះការប្រុងប្រយ័ត្នជ្រុលបុកមនុស្សដើរថ្មើជើងស្លាប់ម្នាក់ និងរេចង្កូតបុករះរថយន្ត៤គ្រឿង ត្រូវបានកម្លាំងជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរតាមនីតិវិធី នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ។
គួររំលឹកថា កាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នារីជនជាតិចិនម្នាក់ បានបើករយថន្តស៊េរីទំនើបម៉ាកRANG ROVER ពណ៌សពាក់ស្លាកលេខភ្នំពេញ2AL-2013 ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលល្បឿនទៅបុកមនុស្សដើរជើងម្នាក់បណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ រួចរថយន្តរេចង្កូតទៅបុករះរថយន្ត៤គ្រឿងដែលចតនៅចិញ្ចើមផ្លូវរងការខូចខាតបន្ថែមទៀត នៅចំណុចក្បែរក្រសួងអភិវឌ្ឍន៍ជនបទថ្មី តាមបណ្ដោយមហាវិថីព្រះមុន្នីវង្ស មូលដ្ឋានសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ បច្ចប្បន្ននារីជនជាតិចិនរូបនេះ កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ៕
អត្ថបទ៖ កុម្ភៈ



