ឯកឧត្តម ប៉ែន បូណា៖ ដំណើរកម្សាន្តទៅទិសឦសានបាន​បន្សល់​ទុក​អនុស្សាវរីយ៍រយលានអត្ថន័យ

2024/09/08 07:02:27 pm        337

តាមរយៈបណ្ដាញសង្គមនាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា ដំណើរ​កម្សាន្ត​ទៅទិសឦសានជើងទី១ តាមផ្លូវក្រវ៉ាត់ព្រំដែនក្នុងខេត្តត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី កាលពី​ថ្ងៃ​សៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ ២០២៤ បានបិទ​បញ្ចប់​​ដោយ​ជោគ​ជ័យ និង​បាន​បន្សល់​ទុក​អនុស្សាវរីយ​រយ​លាន​​អត្ថន័យ​សម្រាប់​អ្នក​ចូល​រួម​ក្នុង​ដំណើរ​កម្សាន្ត​ដ៏​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​នេះ​ដែល​ពុំធ្លាប់​មានពីមុន។

ឯកឧត្ដមបន្តថា ទោះបីជាត្រូវធ្វើដំណើររយៈពេលយូរបន្តិចមែន ក៏ប៉ុន្តែ អ្នកចូលរួមទាំងអស់​បាន​សម្តែង​ក្តី​សប្បាយរីករាយដោយបង្ហាញនូវស្មារតីស្រឡាញ់ជាតិ ស្រឡាញ់ទឹកដីកាន់តែខ្លាំង ជា​ពិសេស​គឺ​ជំនឿជាក់លើរាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។ ពួក​គេបានឃើញផ្ទាល់ភ្នែកនូវសមិទ្ធផលដ៏ធំធេងដែលកើតចេញពីការលះបង់ និងកិច្ច​ខិត​ខំ​ប្រឹង​ប្រែង ពុះពា​រគ្រ​ប់ឧបសគ្គ​ប្រកប​ដោយ​ទស្សន​វិស័យ​វែង​ឆ្ងាយ​របស់​ថ្នាក់ដឹកនាំក្នុ​ង​បុព្វ​ហេតុ​ជាតិ​មាតុភូមិ។

ឯកឧត្ដមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសរំលេចដែរថា មនុស្សក្មេង ចាស់ ប្រុស ស្រី ទាំងព្រះសង្ឃនិងគ្រហស្ថ សរុបប្រមាណជាង ២០០ អង្គ/នាក់​ដែល​បានចូលរួមក្នុង​ដំណើរ​កម្សាន្ត​​ដើម្បីឈ្វេងយល់ការពិតអំពីបញ្ហាព្រំដែនជាលើកដំបូងនេះ សុទ្ធតែ​ផ្តិតយក​នូវកម្រង​រូប​ថត​អនុស្សាវរីយ​ជា​ច្រើន​ជាពិសេស​ជាមួយ​ទង់​ជាតិ និង​បង្គោល​ព្រំដែន​ដែល​ជា​សញ្ញា​ថា ខ្មែរពិត​ជា​មាន​មោទនភាពជាតិ និងមានសាមគ្គីភាព​រឹងមាំដើម្បី​ការពារ​អធិបតេយ្យ​ភាពជាតិ និងបូរណភាព​ទឹកដី​ជាមួយរាជរដ្ឋាភិបាល។ អ្នកដំណើរទាំងអស់ក៏ទទួលបានចំណេះដឹងថ្មីៗជាច្រើនពាក់ព័ន្ធនឹងកិច្ចការព្រំដែនដែលពួកគេមិនធ្លាប់មានពីមុន។ ចំណេះដឹងនេះមានសារសំខាន់​ណាស់ដែលប្រជាពលរដ្ឋខ្មែរ និង​យុវជន​គួរ​ទទួល​​បាន​តាមរយៈការចូលរួមដំណើរកម្សាន្តនេះ។

ឯកឧត្ដម ប៉ែន បូណា បានថ្លែងអំណរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ដែល​បាន​ផ្តួច​ផ្តើម​ឱ្យ​មាន​ដំណើរ​កម្សាន្ត​ដោយ​ឥត​គិត​ថ្លៃប្រ​កប​ដោយ​អត្ថ​ន័យ​ដ៏​ជ្រាលជ្រៅនេះឡើង។ ជាមួយគ្នានេះ​ឯកឧត្ដមក៏បានថ្លែងអំណរគុណចំពោះ​សម្តេច​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងឥស្សរជនរៀមច្បងទាំងអស់​ដែល​បាន​លះបង់​គ្រប់​យ៉ាង​ដើម្បី​ការពារជីវិតខ្មែរ ការពារសន្តិភាព ការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី ជាពិសេសការពារអត្តសញ្ញាណខ្មែរនិងព្រះរាជាណាចក្រកម្ពុជាដែលយើងទាំងអស់គ្នាបានរស់នៅរហូតសព្វថ្ងៃ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm