ភាពតានតឹងនៅមជ្ឈិមបូព៌ា បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ទីក្រុងទេសចរណ៍សេដា (Saida) ដ៏សំខាន់របស់ប្រទេសលីបង់ ដែលនាំឲ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃសកម្មភាពអាជីវកម្ម។ នេះបើយោងតាមអាជីវករ និងមន្ត្រីក្នុងតំបន់។
កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៣ ក្រុមប្រដាប់អាវុធលីបង់ហេសបូឡា បានបាញ់គ្រាប់រ៉ុក្កែតសំដៅទៅកាន់ប្រទេសអ៊ីស្រាអែល ក្នុងសាមគ្គីភាពជាមួយនឹងការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលមួយថ្ងៃមុន។ បន្ទាប់មក អ៊ីស្រាអែល បានសងសឹកដោយបាញ់កាំភ្លើងធំទៅកាន់ភាគអាគ្នេយ៍ប្រទេសលីបង់។
ទីក្រុងសេដា ដែលមានទីតាំងនៅឆ្នេរសមុទ្រមេឌីទែរ៉ាណេ គឺជាគោលដៅទេសចរណ៍ដ៏សំខាន់សម្រាប់ភ្ញៀវអន្តរជាតិ ទៅកាន់ប្រទេសលីបង់។
ផ្សារចាស់ Old Souk របស់ទីក្រុងនេះ ដែលជាផ្សារប្រពៃណីដែលលាតសន្ធឹងតាមដងផ្លូវតូចចង្អៀត ដែលធ្លាប់មានភ្ញៀវទេសចរបរទេសមកទស្សនាច្រើនណាស់ នាពេលបច្ចុប្បន្ននេះ ដោយហាងទំនិញជាច្រើន បានបិទ ឬមានរបាយការណ៍អំពីអាជីវកម្មធ្លាក់ចុះយ៉ាងខ្លាំង។