នគរបាល បាននិយាយនៅថ្ងៃអាទិត្យ (ទី៨ ខែកញ្ញា)នេះថា យ៉ាងហោចណាស់មនុស្ស ៨នាក់ បានស្លាប់ និង ២៨នាក់ បានរងរបួស បន្ទាប់ពីអគារកម្ពស់បីជាន់មួយ បានដួលរលំ នៅក្នុងទីក្រុង Lucknow ភាគខាងជើងប្រទេសឥណ្ឌា។
ក្រុមជួយសង្គ្រោះ រួមទាំងកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយ ត្រូវបានដាក់ពង្រាយ នៅកន្លែងអគារបាក់ស្រុត ដើម្បីធ្វើប្រតិបត្តិការស្វែងរកអ្នកដែលត្រូវបានគេគិតថា ជាប់ខ្លួននៅក្នុងនោះ។
មន្ត្រីរដ្ឋបាលស្រុក បាននិយាយថា អ្នករបួស កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យក្បែរនោះ។
មូលហេតុនៃអគារបាក់ស្រុតនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។

