ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសន្ទុកពន្យល់ពីអត្ថប្រយោជន៍កិច្ចសហប្រតិបត្តិការ CLV-DTA ដល់ពលរដ្ឋ

2024/09/08 09:58:42 pm        722

ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសន្ទុក បានពន្យល់អំពីអត្ថប្រយោជន៍ជាច្រើនទាំងផ្នែកសង្គម និងសេដ្ឋ ការអភិវឌ្ឍ និងការរក្សាបាននូវអធិបតេយ្យភាពតាមព្រំដែនទៅដល់ប្រជាជន និង​សមាជិក​-សមាជិកាគណបក្សប្រជាជនក្នុងឃុំទីពោ ចំពោះកិច្ចសហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ខណៈកិច្ចសហប្រតិបត្តិការនេះ​គឺ​មិន​មាន​ការ​ខាត​បង់​ប្រយោជន៍ ឬបាត់បង់​បញ្ហា​ទឹកដី​កម្ពុជា​ដូច​ក្រុម​ប្រឆាំង​ជ្រុលនិ​យម​បំផុស​បំផុល​ព័ត៌មាន​មិនពិត​នោះ​ឡើយ។

លោកជំទាវបណ្ឌិត ជា សិរី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា, អនុប្រធានទី២ ក្រុមការងារថ្នាក់កណ្តាលចុះមូលដា្ឋនខេត្តកំពង់ធំ និងជា​ប្រធាន​ក្រុម​ការងារ​ចុះមូលដ្ឋានស្រុកសន្ទុក លើកឡើងបែបនេះ នៅក្នុងពិធីសម្ភោធ ដាក់ឲ្យប្រើប្រាស់​ទីស្នាក់​ការ​គណបក្សឃុំទីពោ ស្ថិតស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ២០២៤នេះ ។

លោកជំទាវបណ្ឌិតបន្តថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) គឺជាកិច្ចសហប្រតិបត្តិការគ្នា ក្នុងនាមប្រទេសជិតខាង ដើម្បីពន្លឿនការអភិវឌ្ឍ ដោយ​ក្នុង​នោះប្រទេសនីមួយៗគឺត្រូវគ្រប់គ្រងទឹកដីរៀងៗខ្លួន។ ដូច្នេះបញ្ហានេះ, មិនមាន​ការ​បាត់បង់ ទឹកដីដូចការបំភ្លៃព័ត៌មានមួយចំនួនពីអ្នកវិភាគគ្មានមូលដ្ឋាន និងក្រុម​ប្រឆាំង​ជ្រុល​និយម​មួយ​ក្ដាប់តូចនោះទេ។

លោកជំទាវបណ្ឌិតបន្ថែមថា ប៉ុន្ដែផ្ទុយមកវិញ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍនេះ នឹង​ផ្តល់អត្ថប្រយោជន៍ដល់កម្ពុជាបន្ថែមទៀតដូចជា ជួយលើកស្ទួយវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ទេសចរណ៍, វិនិយោគ, ថាមពល, វប្បធម៌, និងវិស័យហេដ្ឋរចនាសម្ព័ន្ធ រួមទាំងវិស័យ ផ្សេងៗ​ជា​ច្រើន​ទៀត ជាពិសេសជួយសម្រួលដល់ជីវភាពបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅ​ខេត្ត​ជាប់​ព្រំដែន​ទាំង​នោះ​ឱ្យមានជីវភាព កាន់តែប្រសើរឡើង។

ក្នុងឱកាសនោះដែរ, លោកជំទាវបណ្ឌិត ជា សិរី បានអំពាវនាវដល់បងប្អូនប្រជាជន ក៏ដូច​សាធារណ​​ជន សូមកុំស្តាប់ និង ជឿតាមការញុះញង់របស់ក្រុមជ្រុលនិយម និងត្រូវចេះរួបរួម​សាមគ្គី​គ្នា ព្រមទាំងចូលរួមជាមួយរដ្ឋាភិបាល តាមរយៈមូលនិធិកសាង ហេដ្ឋារចនា​សម្ព័ន្ធ​តាម​ព្រំដែន និងសូមបន្តជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព ដែល​មាន​សម្តេចតេជោ ហ៊ុន សែន មគ្គុទេសឯកនយោបាយឈ្នះ-ឈ្នះ, បិតាស្ថាបនិកសន្តិភាព, ជាប្រធាន​ព្រឹទ្ធសភា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដឹកនាំនាវាកម្ពុជាឱ្យកាន់តែរីកចម្រើន៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm