សារព័ត៌មាន Bloomberg បាននិយាយដោយដកស្រង់សម្តីមន្ត្រីថា សម្ព័ន្ធមិត្តរបស់អ៊ុយក្រែនមានការព្រួយបារម្ភថា បន្ទាប់ពីមានការវាយលុកដោយជោគជ័យរបស់កងទ័ពរុស្ស៊ី កងទ័ពអ៊ុយក្រែន អាចត្រូវបានបង្ខំឲ្យបោះបង់ចោលតំបន់ព្រំដែន ក្នុងតំបន់ឃើស ក្នុងរយៈពេលពីរបីខែខាងមុខ។
ទីភ្នាក់ងារព័ត៌មាននេះ បាននិយាយថា រយៈពេលខែនៅក្នុងប្រតិបត្តិការអ៊ុយក្រែន មន្ត្រីអាមេរិក និងអឺរ៉ុបនៅតែចោទសួរថា តើអ្វីជាទីបញ្ចប់របស់អ៊ុយក្រែនសម្រាប់ទឹកដី នៅក្នុងតំបន់ឃើស។ មន្ត្រីសម្ព័ន្ធមិត្តមួយចំនួនភ័យខ្លាចថា កងទ័ពអ៊ុយក្រែន អាចត្រូវបានបង្ខំឲ្យបោះបង់ចោលទឹកដី នៅតំបន់ព្រំដែនឃើស "ក្នុងរយៈពេលពីរបីខែទៀត ប្រសិនបើទីក្រុងមូស្គូ បង្កើនការវាយបកកាន់តែធំនោះ»។ នៅពេលដែលកងកម្លាំង រុស្ស៊ី កំពុងបង្កើនការវាយលុក នៅក្នុងតំបន់ដូនបាស មន្ត្រីអឺរ៉ុបខ្លះ បានសម្តែងការព្រួយបារម្ភថា «ការចំណាយទៅលើប្រតិបត្តិការនៅតំបន់ឃើស ពិតជាខ្ពស់ណាស់សម្រាប់ប្រទេសអ៊ុយក្រែន»។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្កី (Vladimir Zelensky) បាននិយាយថា ទីក្រុងគីវ អាចប្រើប្រាស់ស្ថានភាព នៅក្នុងតំបន់ឃើស«ជាប្រយោជន៍ងការចរចា»។ ទីភ្នាក់ងារសារព័ត៌មាននេះ បានបន្ថែមថា៖«ប៉ុន្តែដោយមិនមានសញ្ញាណាមួយពីទីក្រុងមូស្គូថា ខ្លួនត្រៀមខ្លួនជាស្រេច ដើម្បីចរចាដោយស្មោះត្រង់ទេ សម្ព័ន្ធមិត្តមួយចំនួន បារម្ភថា អ៊ុយក្រែន ប្រហែលជាមិនអាចគ្រប់គ្រងតំបន់នោះបានយូរគ្រប់គ្រាន់ រហូតដល់អាចសម្រេចបានកិច្ចប្រឹងប្រែងការទូតណាមួយឡើយ»។