សេចក្តីថ្លែងការណ៍របស់កងទ័ពអ៊ីស្រាអែល បាននិយាយនៅថ្ងៃអាទិត្យ (ថ្ងៃទី៨ ខែកញ្ញា)នេះថាគ្រាប់ រ៉ុក្កែតជាច្រើនគ្រាប់ ត្រូវបានបាញ់ចេញពីប្រទេសលីបង់ ចូលទៅក្នុងប្រទេសអ៊ីស្រាអែលនៅពេលយប់។
វីដេអូដែលទទួលបានដោយសារព័ត៌មានរ៉យទ័រ បានបង្ហាញពីការវាយប្រហារចំនួនពីរលើកដែលទី១ ប្រហែលមួយម៉ោង ក្រោយពេលពាក់កណ្តាលអធ្រាត្រ និងមួយលើកទៀតប្រហែលពីរម៉ោងក្រោយមក។ ការវាយប្រហារនោះ និងការស្ទាក់ចាប់គ្រាប់រ៉ុក្កែត ត្រូវបានគេមើលឃើញ នៅលើមេឃលើទីក្រុង Kiryat Shmona ភាគខាងជើងនៃប្រទេសអ៊ីស្រាអែល ខណៈដែលសំឡេងស៊ីរ៉ែន វាយប្រហារតាមអាកាស និងការផ្ទុះយ៉ាងខ្លាំង ត្រូវបានគេឮ។
សេចក្តីថ្លែងការណ៍របស់កងទ័ពអ៊ីស្រាអែល បាននិយាយថា៖«មីស៊ីលប្រហែល ២០គ្រាប់ ត្រូវបានគេកំណត់អត្តសញ្ញាណបានឆ្លងកាត់ពីប្រទេសលីបង់»។
សេចក្តីថ្លែងការណ៍ បានបន្ថែមថា៖«ប្រព័ន្ធការពារដែនអាកាស Array របស់កងកម្លាំងការពារអ៊ីស្រាអែល ( IDF) បានស្ទាក់ចាប់បានដោយជោគជ័យនូវគ្រាប់មីស៊ីលភាគច្រើន។ មីស៊ីលដែលបានធ្លាក់ ត្រូវបានគេកំណត់អត្តសញ្ញាណ នៅក្នុងតំបន់នេះ។ ពុំមានការរាយការណ៍អំពីអ្នករងរបួសទេ។
កងទ័ព ក៏បាននិយាយដែរថា ខ្លួនបានវាយប្រហាររចនាសម្ព័ន្ធយោធារបស់ក្រុមហេសបូឡា ក្នុងប្រទេស លីបង់ នៅពេលយប់។