មន្ត្រីអ៊ីស្រាអែល បាននិយាយថា៖ នៅថ្ងៃអាទិត្យនេះ ខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារនៅឯស្ពាន Allenby ដែលជាចំណុចឆ្លងកាត់ដ៏សំខាន់មួយរវាងតំបន់វេសបែង( West Bank) ដែលកាន់កាប់ដោយអ៊ីស្រាអែល និងហ្ស៊កដានី ដោយបានសម្លាប់មនុស្ស បីនាក់ មុនពេលរូបគេ ត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល។
កងកម្លាំងការពារអ៊ីស្រាអែល បានពណ៌នាឧប្បត្តិហេតុនៅឯច្រកឆ្លងកាត់ដែលគ្រប់គ្រងរួមគ្នា ដោយអ៊ីស្រាអែល និងហ្ស៊កដានីថា ជាការវាយប្រហារបាញ់ប្រហារ។ នគរបាល បានបញ្ជាក់ថា ជនដៃដល់ត្រូវបានគេបាញ់សម្លាប់។
សេវាជួយសង្គ្រោះ Magen David Adom របស់អ៊ីស្រាអែល បាននិយាយថា បុរសបីនាក់ ក្នុងវ័យ ៥០ ឆ្នាំរបស់ពួកគេ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារការបាញ់កាំភ្លើង ហើយការស្លាប់របស់ពួកគេ ត្រូវបានប្រកាស នៅកន្លែងកើតហេតុ។
ទូរទស្សន៍ Kan TV ដែលគ្រប់គ្រងដោយរដ្ឋរបស់អ៊ីស្រាអែល បានរាយការណ៍ថា ការចង្អុលបង្ហាញដំបូងបង្ហាញថា ខ្មាន់កាំភ្លើង គឺជាអ្នកបើកបររថយន្តដឹកទំនិញជនជាតិហ្ស៊កដានី ដែលបានចូលទៅជិតផ្លូវឆ្លងកាត់ ដែលត្រូវបានគេស្គាល់ថា ជាស្ពាន King Hussein ពីខាងហ្ស៊កដានី ហើយបានបាញ់ទៅលើឆ្មាំព្រំដែន នៅចម្ងាយកៀកគ្នា។
ការវាយប្រហារនេះ កើតឡើង ស្របពេលមានភាពតានតឹងកើនឡើង ការវាយឆ្មក់ទ្រង់ទ្រាយធំរបស់អ៊ីស្រាអែល នៅតំបន់វេសបែង និងសង្រ្គាមរយៈពេល ១១ខែ នៅតំបន់ហ្កាហ្សាស្ទ្រីប។