ឯកឧត្តម នេត្រ ភក្ត្រា៖ ដំណើរទស្សនកិច្ចផ្សារភ្ជាប់ទឹកដី នៅបណ្តាខេត្តតាមបណ្តោយព្រំដែន​នាទិសឦសាន​បានទទួលការចាប់អារម្មណ៍ខ្ពស់ពីសាធារណជន

2024/09/08 11:48:24 pm        675

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នក​សម្រប​សម្រួល​រៀបចំ​ដំណើរ​ទស្សន​កិច្ច​សិក្សា​នៅ​តាមបណ្តាខេត្តតាមបណ្តោយព្រំដែននាទិសឦសាន បានថ្លែងថា ដំណើរទស្សន​កិច្ច​ផ្សារ​ភ្ជាប់​ទឹកដី និងអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជា​តាម​បណ្តា​ខេត្ត​នា​ទិស​ឦសាន​មាន​ក្រចេះ និងមណ្ឌលគិរី ស្ទឹងត្រែងនិងរតនគិរី ដែលមានចម្ងាយផ្លូវទាំងទៅ ទាំង​មក​ជាង ៧០០គីឡូម៉ែត្រ លើកទី១ បានទទួលការចាប់អារម្មណ៍ខ្ពស់ពីសំណាក់សាធារណជន។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃលើកទី១ លើ​តម្រាយ​ផ្លូវ​តាមបណ្តោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី ត្រូវបានធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសាធារណជនប្រមាណ២០០នាក់ ដែលជា​ប្រជា​ពលរដ្ឋ និស្សិត ព្រះសង្ឃ និងបញ្ញវន្តនានា។

ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា នេះជាសៀគ្វីទស្សនកិច្ចទិសឦសាន ១ ក្នុងចំណោម ៣ ដែល​ត្រូវ​បាន​រៀបចំ​ដើម្បី​ផ្តល់​ឱកាស​ដល់​សាធារណ​ជន​បាន​ទៅ​ទស្សនា និង​ស្វែង​យល់​ដោយផ្ទាល់នៅតាមបណ្តោយព្រំដែន។ តម្រាយផ្លូវ២ សម្រាប់ទស្សនកិច្ច​ទិសឦសាន​ដោយ​ឥត​គិតថ្លៃនេះគឺទស្សនកិច្ចខេត្តស្ទឹងត្រែង និងរតនគិរី និងមួយទស្សនកិច្ចខេត្តក្រចេះ និង​មណ្ឌល​គិរី ដែលទស្សនកិច្ចទៅកាន់តំបន់ ២ នេះនឹងត្រូវសម្រាកនៅតំបន់នោះមួយយប់។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានអ្នកសម្របសម្រួលរៀបចំដំណើរ​ទស្សន​កិច្ច​សិក្សា​ទិស​ភាគ​ឦសាន្ត បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចនាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ អ្នក​ចូល​រួម​បាន​ទស្សនា​ជាក់​ស្តែងនូវបង្គោលព្រំដែន ផ្លូវក្រវាត់ព្រំដែន រួមនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និង​ការ​អភិវឌ្ឍនៅក្នុងបណ្តាខេត្តភូមភាគឦសាន ជាមួយការធ្វើបទបង្ហាញ និងការ​ពន្យល់​ពាក់​ព័ន្ធ​នឹង​កិច្ច​ការងារព្រំដែន និងការកសាង​ផ្លូវ​ក្រវាត់​ព្រំដែន​ដោយ​មន្ត្រី​នៃ​រដ្ឋលេខាធិការដ្ឋាន​កិច្ច​ការ​ព្រំដែន និងកងវិស្វកម្ម ក៏ដូចជាបទបង្ហាញពីឯកឧត្តមអភិបាលខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌល​គិរី​ផង​ដែរ។ 

ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា ដំណើរទស្សនកិច្ចមួយថ្ងៃនេះ​បាន​ធ្វើ​ឱ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​បាន​ស្គាល់​ពីទឹកដី និងខណ្ឌសីមាព្រំដែនគោករបស់ខ្លួនយ៉ាងច្បាស់លាស់ និងបានយល់ពីសារៈ​សំខាន់​នៃ​ការកសាងផ្លូវក្រវាត់ព្រំដែន។ មួយថ្ងៃនៃដំណើរទស្សនកិច្ចបានធ្វើឱ្យអ្នកចូលរួមទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និង​អស់​មន្ទិល​សង្ស័យលើបញ្ហាទឹកដី។ ឯកឧត្តម នេត្រ ភក្ត្រា បានគោរព​ថ្លែង​អំណរ​គុណ​ចំពោះ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក​ជំទាវ​បណ្ឌិត​ដែល​បាន​ឧបត្ថម្ភ​គាំទ្រ​ចំពោះ​ដំណើរ​ទស្សន​កិច្ច​ដ៏មានសារៈសំខាន់នេះ។

សូមបញ្ជាក់ថា កម្មវិធីដំណើរកម្សាន្តទៅកាន់ទិសឦសាន ដោយឥតគិតថ្លៃនេះ មិន​តម្រូវ​ឱ្យ​មាន​ការ​បង់​ប្រាក់អ្វីនោះទេ។ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺ​នឹង​ផ្តល់​ជូនដោយឥតគិតថ្លៃ។ រាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺ​ឧបត្ថម្ភ​ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងការចូលរួម​ចំណែក​ឧបត្ថម្ភ​ពីសប្បុរសជន ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថវិកាមូល​និធិ​កសា​ង​ហេដ្ឋា​រចនាសម្ព័ន្ធតាមព្រំដែននោះទេ៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm