ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅរសៀលថ្ងៃទី៨ ខែកញ្ញានេះ បានស្នើដល់សមត្ថកិច្ច ចាត់វិធានការច្បាប់ដល់ក្រុមប្រឆាំងជ្រុលនិយម ដែលបន្តធ្វើសកម្មភាព ញុះញង់លាបពណ៌ឲ្យមានការរើសអើងពូជសាសន៍។
សម្ដេចតេជោ បានសរសេរថា ពេល Facebook ខ្ញុំបង្ហោះពីសិល្បៈករសិល្បៈការិនីទៅលេងតាមព្រំដែនពួកជ្រុលនិយមចូលមកលើកដែលខ្ញុំឆ្លើយតបដូចមានភ្ជាប់ជូន។
សម្ដេចតេជោ បានស្នើទៅសមត្ថកិច្ចស្វែងរកមនុស្សនេះមកចាត់ការតាមផ្លូវច្បាប់ព្រោះវាមិនមែនជាការបញ្ចេញមតិទេ។
សម្ដេចតេជោបញ្ជាក់ថា ពួកជនបរទេសដែលខិតខំរារាំងការរើសអើងពូជសាសន៍ និងប្រឆាំងជ្រុលនិយមជួយមើលរឿងនេះផងកុំចាំដល់ពេលគេញាត់គុកទើបស្រែកថារំលោភសិទ្ធមនុស្សត្រូវជួយអប់រំពួកនេះជាជាងមកចោទរាជរដ្ឋាភិបាល៕




