ពលរដ្ឋ​យល់ថា ​ការទទួល​សិទ្ធិ​ធ្វើ​នយោបាយ ​បង្ហាញ​ពី​សេរីភាព​អ្នកនយោបាយ​កម្ពុជា​កាន់​តែ​ល្អប្រសើរ

2021/04/27 09:59:58 am        27

ភ្នំពេញ ៖ ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ​បាន​លើកឡើងថា​ ការ​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ពី​គ្រប់​និន្នាការ បង្ហាញ​ពី​សេរីភាព​អ្នកនយោបាយ​នៅ​កម្ពុជា​កាន់តែ​ល្អប្រសើរ ​បន្ទាប់ពី​សមាជិក​អតីត​បក្សប្រឆាំង​ចំនួន​១២​រូប មាន​ខ្លះ​ បាន​បង្កើត​បក្ស​នយោបាយ​ថ្មី ​និង​ខ្លះទៀត​កំពុង​ស្វះ​ស្វែងរក​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​។


ក្រោយពី​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​បក្សប្រឆាំង​ចំនួន ១២ រូប ទទួល​បាន​សិទ្ធ​ធ្វើ​នយោបាយ​ឡើងវិញ ប្រជាពលរដ្ឋ ​បាន​សាទរ​ចំពោះ​ការ​ទទួល​បាន​សម្បទាន​យោ​បាយ​របស់​មន្ត្រី​ជាន់ខ្ពស់​អតីត​បក្សប្រឆាំង​ទាំងនោះ ​ដែល​ការ​ទទួលបាន​សិទ្ធិ​នេះ បង្ហាញថា​ រាជរដ្ឋាភិបាល​នៅតែ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ​និង​វា​ក៏​ជា​ជម្រើស​សម្រាប់​ប្រជាពលរដ្ឋ​ក្នុងការ​សម្រេច​ជ្រើសរើស​គណបក្ស​ដែល​ខ្លួន​ពេញចិត្ត​។

ដោយឡែក លោក អ៊ូ ចន្ទ​រ័ត្ន អតីតមន្ត្រី​ជាន់ខ្ពស់​ប​ក្ស​ប្រឆាំង ​ដែល​ទទួល​សិទ្ធិ​សម្បទា​នយោបាយ បានឱ្យដឹង​ដែរ​ថា ​បើទោះបីជា​ការទទួល​សិទ្ធិ​សម្បទា​នយោបាយ​ឡើងវិញ​របស់​លោក​មានកា​រ​រិះគន់​ពី​ក្រុមប្រឆាំង​ក្តី ​ប៉ុន្តែ​លោក​នឹង​មិន​បោះបង់​ឡើយ​ចំពោះ​ឆន្ទៈ​ចូលរួម​ប្រកួតប្រជែង​ការ​ធ្វើ​នយោបាយ​តាមរយៈ​ការបោះឆ្នោត​ដែល​នឹង​ប្រព្រឹត្ត​នាពេលខាងមុខ​នោះ​។

បើ​គិត​មកទល់ពេលនេះ ​អតីតមន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទទួល​បាន​សិទ្ធិ​សម្បទាន​ធ្វើ​នយោបាយ​ឡើងវិញ ក្នុងចំណោម​អ្នក ១១៨ រូប ​ដែល​ត្រូវ​បាន​បាត់បង់​សិទ្ធិ​ធ្វើ​នយោបាយ​កន្លងមក​នោះ មាន​ចំនួន​១២​រូប ​រួមមាន លោក គង់ គាំ លោក គង់ បូរ៉ា លោក រៀល ខេ​ម​រិ​ន្ទ្រ លោក ជីវ កត្តា លោក កង គឹម​ហាក់ លោក អ៊ូ ច័ន្ទ​រ័ត្ន លោក ច័​ន្ធ សិលា លោក ស៊ីម សុវណ្ណនី ​លោកស្រី ទេព សិទ្ធី លោក តាវ គឹម​ឈន លោក វ៉ា សាម៉ុន និង​លោក សុន ឆ័យ​៕

​អត្ថបទ​ ៖ សេក ឧ​ត្ត​ម

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm