ទេសចរណ៍នៅតាមសហគមន៍ការពារធម្មជាតិជួយពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងជីវភាពមូលដ្ឋាន

2024/09/09 04:39:47 pm        609

ការចូលរួមការពារធនធានធម្មជាតិ និងការដាំឈើឱ្យបានច្រើន ជួយកាត់បន្ថយការ​ប្រែប្រួល​អាកាស​ធាតុ ដែលបណ្តាលឱ្យមានរលកដំដៅ ខ្យល់ព្យុះ ទឹកជំនន់ ភាពរាំងស្ងួត និង​អាកាស​ធាតុ​មិន​ប្រក្រតី​ជា​ច្រើន​ទៀត និងជួយដល់លំនឹងបរិស្ថាន និងការបាត់បង់ជីវចម្រុះ ព្រម​ទាំង​លើក​កម្ពស់​ជីវភាព​របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈការចិញ្ចឹមជីវិតជាមួយទេសចរណ៍ធម្មជាតិ នៃ​ការរៀបចំគោលដៅលំហែរបៃតង។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បាន​លើក​ឡើង​បែប​បនេះ​ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងពេលអញ្ជើញជាបើកព្រឹត្តិការណ៍បោះតង់ ក្រោម​ប្រធាន​បទ «កីឡាដើម្បីទេសចរណ៍» រដូវកាលទី១ ឆ្នាំ២០២៤ ដែលរៀបចំ​ឡើង​ដោយ​ក្រុម​ការងារ​ដើរ​ព្រៃ នៅសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ស្រែអំពិល ក្នុង​ភូមិសាស្រ្ត​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ ស្ថិតក្នុងភូមិក្តុល ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ជាមួយ​គ្នានេះ ឯកឧត្តម បានសង្កត់ធ្ងន់ទៅលើសសរស្តម្ភទី២គឺ «បៃតង» នៃយុទ្ធសាស្រ្ត​ចក្រា​វិស័យ​បរិស្ថាន ដែលក្រសួងបរិស្ថានបាននិងកំពុងអនុវត្ត គឺជំរុញការដាំដើមឈើឱ្យបាច្រើន ពង្រឹង​ការ​​គ្រប់​គ្រងធនធានធម្មជាតិយ៉ាងតឹងរឹង ដោយអនុវត្តច្បាប់១០០ភាគរយ ចំពោះបទ​ល្មើស​ធន​ធាន​​ធម្មជាតិ រួមទាំងការសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងក្រសួង ស្ថាប័ន​ពាក់​ព័ន្ធ​​។ លើស​ពីនេះក្រសួងបាននិងកំពុងជំរុញជីវភាពសហគមន៍ តាមរយៈគោលដៅលំហែបៃតង ដោយ​បង្កើត​ជម្រើសមុខរបរថ្មី តំបន់សក្តានុពលទេសចរណ៍ ដើម្បីប្រជាពលរដ្ឋ​មាន​ចំណូល​ពី​ទេសចរណ៍​ធម្មជាតិ និងឈប់ពឹងអាស្រ័យលើការចូលព្រៃកាប់ឈើឬបាញ់សត្វដូចមុន។ ក្នុងនោះដែរ ឯកឧត្តមបានជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសក្រុមកីឡាករ អ្នកដើព្រៃ អ្នក​ទេស​ចរណ៍ វិស័យសាធារណៈនិងឯកជន និងដៃគូសហការ ចូលរួមបង្កើនភាពបៃតងនៅកម្ពុជា គឺ​ចូល​រួម​ដាំ​ដើម​ឈើឱ្យបានច្រើន ដែលជាផ្នែកមួយចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ បង្កើន​ភាព​ស្រស់ស្អាត មានខ្យល់បរិសុទ្ធ សម្រាប់ការសម្រាកលំហែរ និងផ្តល់ប្រយោជន៍​សេដ្ឋកិច្ច​ដល់​ការ​លើក​កម្ពស់​ជីវភាពសហគមន៍ ចំណូលថវិកាជាតិ និងសម្រាប់ការអភិរក្ស តាមរ​យៈ​ការ​រៀប​ចំ នៃ​​ឥណទានកាបូន។ «តាមរយៈគោលដៅលំហែបៃតង រួមមានព្រឹត្តិការណ៍​កីឡា​ដើម្បី​ទេសចរណ៍​» នៅ​តាមសហគមន៍តំបន់ការពារធម្មជាតិ ជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ស្រឡាញ់ដើមឈើ ការ​ពារ​ព្រៃឈើ និងការដាំដើមឈើ សម្រាប់កូនចៅជំនាន់ក្រោយ និងចំណូល​ដល់​ប្រជា​សហគមន៍​។

 

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡា ដើម្បីទេសចរណ៍ រៀបចំឡើងដោយក្រុមអ្នកដើរព្រៃ ដោយ​មាន​ការ​​សហការជាមួយក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងក្រសួង ស្ថាប័នពាក់ពាក់ព័ន្ធ រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង អាជ្ញាធរមូលដ្ឋាន និងមានការចូលរួមពីកីឡាករ កីឡាការិនី រួមជាមួយ​អ្នក​ទេស​ចរណ៍​ក្នុង​ស្រុក និងក្រៅស្រុកជាច្រើននាក់។ កម្មវិធីមានការជួបជុំចែករំលែកបទពិសោធន៍ ភ្លើង​គប់​ បោះតង់ មើលទេសភាពធម្មជាតិ សត្វព្រៃ និងការរត់ប្រណាំងឡើងភ្នំជាដើម។ អ្នកឈ្នះរង្វាន់ នឹង​ទទួលបានមេដៃ និងសម្ភារមួយចំនួន។ លោក យា ប៊ែនយ៉ាមីន ប្រធាន​និង​ជា​ស្ថាបនិក​ក្រុម​ការងារ​ដើរ​ព្រៃ បានលើកឡើងថា កម្មវិធីនេះមិនត្រឹមតែមានគោលបំណងដើម្បីសុខភាព និង​បង្កើត​ឱកាស​រួមចំណែក ដល់ប្រព័ន្ធអេកូឡូស៊ីនៃតំបន់ការពារធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំង​ក៏​ជា​ការ​ផ្សព្វ​ផ្សាយ​សារ​ការពារបរិស្ថាន ជួយថែរក្សា ការពារព្រៃឈើ ការដាំដើមឈើ និងថែរក្សា​សម្រស់​ធម្មជាតិ​សម្រាប់​មនុស្សជំនាន់ក្រោយ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm