ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃចន្ទ ទី៩ ខែកញ្ញានេះ ថាប្រជាជនកូរ៉េខាងជើងបានប្រារព្ធខួបលើកទី ៧៦ឆ្នាំ នៃការបង្កើតរដ្ឋ អមដោយកម្មវិធីរាត្រីស្រមោលសដ៏ធំ ប្រកបដោយភាពរីករាយ។

នៅក្នុងវីដេអូផ្តល់ដោយទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA ដែលសារព័ត៌មានReuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យ គេបានមើលឃើញមនុស្សរាប់ពាន់នាក់ ប្រមូលផ្តុំគ្នានៅទីលានចតុរង្គ គីម អ៊ីលស៊ុង(Kim Il Sung Square) ដើម្បីអបអរសាទរខួបបង្កើតប្រទេសអមដោយកម្មវិធីរាំរែកដ៏ធំ និងសម្បាយរីករាយ ព្រមទាំងពិធីបាញ់កាំជ្រួចភ្ញីកាលពីរាត្រីថ្ងៃអាទិត្យ ៨ ខែកញ្ញា។

នៅក្នុងវីដេអូនោះ គេបានមើលឃើញអ្នកចូលរួមលើកទង់ជាតិ ដើរដង្ហែរជុំវិញទីលាននោះ ខណៈកំពុងគ្រវីទង់ជាតិកូរ៉េខាងជើង។
គួររម្លឹកថាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ឬកូរ៉េខាងជើង ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៨ ដោយលោក Kim Il Sung ដែលជាជីតារបស់មេដឹកនាំបច្ចុប្បន្នលោក Kim Jong Un ។នាឱកាសនោះក៏គេបានមើលឃើញមេដឹកនាំពិភពលោកដែលជាសម្ព័ន្ធកូរ៉េខាងជើងផ្ញើសារអបអរសាទរជូនចំពោះលោក Kim Jong Un នាឱកាសនោះ៕