អាកាសយានដ្ឋានអន្តរជាតិតេជោបើកការហោះហើរសាកល្បងជាលើកដំបូង

2024/09/09 05:14:54 pm        488

បន្ទាប់ពីសាងសង់រួចរាល់នូវដំណាក់កាលទីមួយ អាកាសយានដ្ឋានអន្តរជាតិតេជោ បាន​បើក​ប្រតិបត្តិកា​រហោះ​ហើរសាកល្បងជាលើកដំបូង ត្រួតពិនិត្យប្រព័ន្ធហោះហើរ ដើម្បី​ធានា​ថា​ឧបករណ៍​ទាំង​អស់​នេះធ្វើការដោយសុវត្ថិភាព មុននឹងសម្ពោធដាក់​ឱ្យប្រើប្រាស់​ជាផ្លូវ​ការ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខនេះ។

ក្នុងដំណើរទស្សនកិច្ចចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងពិនិត្យ​នូវ​ប្រតិបត្តិការ​ការ​ហោះ​ហើរ​សាកល្បង កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួមពី លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារ កាណាឌីយ៉ា គ្រុប ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និង​ក្រុម​ការងារ​បច្ចេក​ទេស ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មការដឹកនាំគ្រប់គ្រង និង​សម្រប​សម្រួល​ដោះស្រា​យការងាររៀបចំប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់​កាល​ទីមួយ និងតំណាងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (CAIC)។

ប្រតិបត្តិការហោះហើរសាកល្បងជាលើកដំបូងនេះ បានប្រើប្រាស់យន្តហោះខ្នាតតូច ដើម្បី​ត្រួ​ត​ពិនិត្យ​ឧបករណ៍​បញ្ជាការហោះហើរ ដោយផ្តោតលើប្រព័ន្ធស្ទង់មើលទិសទី និងគមនាគមន៍ នៅ​មុន​ថ្ងៃ​ដាក់​ឱ្យដំណើរការហោះហើរជាផ្លូវការនាដើមឆ្នាំ២០២៥ខាងមុខ។

តាមការឱ្យដឹងពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ការហោះហើរសាកល្បង នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោនាពេលនេះ គឺជាការហោះហើរធ្វើតេស្តបច្ចេកទេសឧបករណ៍ មិន​មែន​ជា​ការ​ហោះហើរ​សាកល្បងបែបពាណិជ្ជកម្មដឹកមនុស្សនោះទេ។ ការហោះហើរសាកល្បងនេះ នឹង​ត្រូវ​ធ្វើ​ឡើងចំនួន២ដង៖ លើកទី១ មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៨-១២ ខែកញ្ញា ឆ្នាំ២០២៤ និងលើកទី២ មានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៨ ខែកញ្ញា ឆ្នាំ២០២៤។

អាកាសយានដ្ឋានអន្ដរជាតិតេជោ ជាអាកាសយានដ្ឋានលំដាប់ 4F និងជាអាកាស​យានដ្ឋាន​ដ៏​ធំ​លំដាប់​ថ្នាក់​ទី៩ នៅលើពិភពលោក ដែលសាងសង់លើផ្ទៃដី ២៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩ គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ។ បច្ចុប្បន្នមានបុគ្គលិក និងកម្មករប្រមាណ១៧០០ នាក់​កំពុង​ធ្វើ​ការ​នៅ​ក្នុង​គម្រោង​នេះ។ មកដល់ពលនេះ​ ការ​សាងសង់​អាកាសយានដ្ឋានអន្តរជាតិតេជោនេះ សម្រេច​បាន ៨៤% នៃ​ថវិកាចំនួន ១,២ពាន់​លាន​ដុល្លារ​ នៃ​ថវិកាសរុប ១,៥ពាន់​លាន​ដុល្លារ​ដែល​​ត្រូវ​ចំណាយ។

គម្រោងអភិវឌ្ឍសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់4F ត្រូវបានបែងចែកជា ៣​ដំណាក់​កាល​។ ដំណាក់កាលទី១ អាកាសយានដ្ឋានអន្តរជាតិនេះ អាចទទួលអ្នក​ដំណើរ​បាន​ប្រមាណ ១៣​លាននាក់ក្នុងមួយឆ្នាំ, ដំណាក់កាលទី២ អាចទទួលបានអ្នកដំណើរ ៣០​លាន​នាក់​ក្នុង​១ឆ្នាំ និងដំណាក់កាលទី៣ អាចទទួលបានអ្នកដំណើររហូតដល់ ៥០​លាន​នាក់ក្នុងមួយឆ្នាំ។

កាលានុវត្តភាពថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និង​សំខាន់​សម្រាប់​វិស័យ​ទេសចរណ៍​ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និយាយដោយឡែក ព្រមទាំងវិស័យ​ទេសចរណ៍​នៅ​ទូទាំង​ប្រទេស និយាយជារួម។ បន្ថែមពីនេះ ក៏នឹងអាចទាក់ទាញដល់វិនិយោគិន មកវិនិយោគ​នៅ​កម្ពុជា​ រួមទាំងផ្តល់ប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាពលរដ្ឋផងដែរ៕ អត្ថបទ៖ សុភានាថ 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm