ប្រជាពលរដ្ឋក្នុងស្រុកបាកាន ៣៥០០នាក់ទទួលបានការពិនិត្យព្យាបាលភ្នែក និងវ៉ែនតា ដោយឥតគិតថ្លៃ​ពីក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្តម កែវ រតនៈ

2024/09/09 05:44:26 pm        317

ប្រជាពលរដ្ឋមកពីតាមបណ្តាឃុំទាំង៩ ក្នុងស្រុកបាកាន ប្រមាណ៣៥០០នាក់ បានមកទទួល​ការ​ពិនិត្យ​ព្យាបាលភ្នែក វាស់ភ្នែក វះកាត់បកភ្នែក និងកន្ទុយថ្លែន ថ្នាំភ្នែក និងវ៉ែនតា ដោយ​ឥត​គិត​ថ្លៃ​ពីក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្ដម កែវ រតនៈ ដឹកនាំដោយឯកឧត្ដម ជិត ប៉ុណ្ណារ៉ា និង​លោក​ជំទាវ យូ ស្រីលាភ ក្រោមកិច្ចសហការសម្របសម្រួលដោយ ឯកឧត្តម ទី នរិន្ទ ប្រធានក្រុម​ការងារ​គណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបាកាន ។

កម្មវិធីពិនិត្យព្យាបាលភ្នែកនេះត្រូវបានរៀបចំឡើង នៅបរិវេណទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​បាកាន ស្ថិតក្នុងឃុំត្រពាំងជង រយៈ១ថ្ងៃពេញ ដោយបានធ្វើការ​ពិនិត្យ​ព្យាបាល​ភ្នែក​ជូន​ប្រជាពលរដ្ឋសរុបចំនួន ៣៥១៦នាក់ ក្នុងនោះ៩៦១នាក់ទទួលបានថ្នាំព្យាបាលភ្នែក និង​១០​នាក់​ទទួលបានការវះកាត់បកភ្នែក និងកន្ទុយថ្លែនផ្ទាល់នៅទីតាំងដោយរថយន្តវះកាត់ចល័ត ។

ឯកឧត្តម ទី នរិន្ទ មានប្រសាស៍លើកឡើងថា ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះមក​ពិនិត្យ និង​ព្យាបាល​ភ្នែកជូន​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​បាកាន​ដោយ​ឥតគិតថ្លៃ​ក្នុង​ពេល​នេះ​គឺ​ជា​សកម្មភាព​មនុស្ស​ធម៌ ដែលបានផ្តួចផ្តើមឡើងដោយឯកឧត្តម កែវ រតនៈ ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយខេត្តពោធិ៍សាត់ ដែលជាការយកចិត្តទុកដាក់​លើ​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋានស្រុកបាកាន និងក្នុងគោលបំណង​ដើម្បី​រួម​ចំណែក​កាត់​បន្ថយការ​ចំណាយ និង​ការ​លំបាក​នានា​របស់​ប្រជាពលរដ្ឋ​ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​មានជីវភាព​ខ្សត់​ខ្សោយ។ ហើយក្នុងនាមជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកបាកាន ឯកឧត្តម សូម​ថ្លែង​អំណរ​គុណ​យ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ យូ ស្រីលាភ ដែល​បាន​ដឹកនាំ​ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តជាច្រើនរូបលះបង់ទាំងថវិកា កំលាំងកាយចិត្ត និង​ពេល​វេលា ចុះមកពិនិត្យព្យាបាលភ្នែកជូនប្រជាពលរដ្ឋស្រុកបាកានដោយមិនគិតប្រាក់ ។ ឯកឧត្តម ទី នរិន្ទក៏សូម​អរគុណដល់ក្រុមការងារជួយចុះតាមឃុំដែលបានជួយសម្រួលដល់ការធ្វើដំណើរ និង​ផ្តល់អាហារសម្រន់ជូនប្រជាពលរដ្ឋដើម្បីមកទទួលការពិនិត្យព្យាបាលភ្នែក ។ ហើយ​ដោយ​មើល​ឃើញ​ពី​តម្រូវ​ការជាក់ស្តែង និងតបតាមសំណូមពរពីប្រជាពលរដ្ឋ ក្រុមការងារចុះមូលដ្ឋាន​ស្រុក​បាកាន និងបន្តសហការជាមួយក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្តម កែវ រតនៈ ធ្វើការចុះ​មក​ពិនិត្យ​ព្យាបាល​ភ្នែកជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកបាកានជាបន្តបន្ទាប់ទៀត ។

គួរឱ្យដឹងដែរថាក្នុងឆ្នាំ២០២៤នេះ ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្តម កែវ រតនៈ ដឹក​នាំ​ដោយ​ឯកឧត្ដម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ យូ ស្រីលាភ បានចុះមកខេត្តពោធិ៍សាត់ចំនួន៣លើក ដោយ​ពិនិត្យ​ព្យាលបាលភ្នែក ជូនប្រជាពលរដ្ឋបានប្រមាណ៥៥០០នាក់ ហើយកាលពី​ឆ្នាំ​២០២៣​ក្រុម​គ្រូពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្តម កែវ រតនៈ បានចុះមកខេត្តពោធិ៍សាត់​ចំនួន​០៧​លើក ដោយធ្វើការពិនិត្យព្យាបាលជូនប្រជាពលរដ្ឋប្រមាណជិត១ម៉ឺននាក់ ក្នុងនោះ​លោក​យាយ​លោក​តា​ចាស់​ជរា​ជាប្រមាណជិត២០០នាក់ ដែលមានបញ្ហាភ្នែក​ធ្ងន់ធ្ងរ​អាច​បណ្តាល​អោយ​ទៅ​ជា​ពិការភ្នែក ត្រូវបានក្រុមគ្រូពេទ្យ​ភ្នែក​ស្ម័គ្រ​ចិត្ត​ធ្វើ​ការ​វះកាត់​ជួយ​សង្គ្រោះបា​ន​យ៉ាង​ជោគ​ជ័យ​ផងដែរ៕ អត្ថបទ៖ ភិរុណ ពៅ 

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm