រុស្ស៊ី រុលចូលទៅអ៊ុយក្រែនភាគខាងកើត បើកការវាយលុកតាមអាកាសយ៉ាងឃោឃៅ

2024/09/09 06:06:20 pm        149

កាលពីថ្ងៃអាទិត្យ រុស្ស៊ី បាននិយាយថា កងកម្លាំងរបស់ខ្លួនបានរុលចូលទៅមុខនៅភាគខាងកើតអ៊ុយក្រែន ខណៈទីក្រុងគីវ បានរាយការណ៍ពីការវាយលុកតាមអាកាសយ៉ាងឃោឃៅ និងបានជំរុញឱ្យប្រទេសលោកខាងលិចអនុញ្ញាតឱ្យខ្លួន វាយប្រហារសងសឹកបន្ថែមទៀតចូលនៅក្នុងប្រទេសរុស្ស៊ី។

បណ្តាប្រទេសនានាបាននិយាយកាលពីថ្ងៃអាទិត្យថា យានដ្រូនវាយប្រហាររបស់រុស្សី ហោះហើរឆ្ពោះចូលទៅអ៊ុយក្រែន ដោយបានរំលោភលើដែនអាកាសរបស់ប្រទេសសមាជិកសម្ព័ន្ធយោធាណាតូ មានប្រទេសរូម៉ានី និងប្រទេសឡាតវី បង្កឱ្យមានការអំពាវនាវឱ្យមានការឆ្លើយតបរឹងមាំ ពីសំណាក់សម្ព័ន្ធមិត្តយោធា។

ទីក្រុងមូស្គូ បានបង្កើនការវាយលុកតាមអាកាសរបស់ខ្លួនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប៉ុន្តែទីក្រុងនេះ ក៏កំពុងព្យាយាមប្រយុទ្ធប្រឆាំងទៅនឹងការវាយលុកឆ្លងព្រំដែនទ្រង់ទ្រាយធំរបស់អ៊ុយក្រែន ចូលទៅកាន់តំបន់ Kursk ភាគខាងលិចរបស់ខ្លួន ដែលបានផ្លាស់ប្តូរដំណើរនៃសង្រ្គាមរយៈពេលពីរឆ្នាំកន្លះ មកនេះ។

ទីក្រុងគីវ បានបើកការវាយលុកចូលតំបន់ Kursk នៅថ្ងៃទី៦ ខែសីហា ដោយសង្ឃឹមថានឹងបង្ខំរុស្ស៊ីឲ្យផ្លាស់ប្តូរការដាក់ពង្រាយកងទ័ពជាថ្មី ដែលកំពុងរុលឆ្ពោះទៅមុខនៅភាគខាងកើតប្រទេស។ ប៉ុន្តែទីក្រុងមូស្គូទំនងជាបង្កើនការវាយលុករបស់ខ្លួនចូលទៅទីនោះ។

កាលពីថ្ងៃអាទិត្យ យោធារបស់រុស្ស៊ី បានអះអាងថាដណ្តើមបានភូមិតូចមួយផ្សេងទៀតនៅលើផ្លូវឆ្ពោះទៅកាន់មជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់នៃក្រុង Pokrovsk ក្នុងតំបន់ Donetsk ភាគខាងកើត។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា កងទ័ពរបស់ខ្លួន រំដោះបានតំបន់តាំងលំនៅ Novohrodivka ស្ថិតនៅចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីក្រុង Pokrovsk ។

ក្រុងនេះ គឺជាការវាយដណ្តើមយកដែនដីដ៏ធំបំផុតមួយរបស់រុស្ស៊ីក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជាក្រុងដែលមានប្រជាជនជាង១៤.០០០នាក់រស់នៅមុនពេលទីក្រុងមូស្គូចាប់ផ្តើមការវាយលុកពេញលេញ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីសប្តាហ៍មុនថា គោលបំណងសំខាន់របស់លោកនៅក្នុងប្រទេសអ៊ុយក្រែនបន្ទាប់ពីការប្រយុទ្ធគ្នារយៈពេល៣០ខែមកនេះ គឺដណ្តើមយកតំបន់ Donbas ភាគខាងកើត ដែលរួមមានទាំងតំបន់ Donetsk ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        111
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        105
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm