គ្រូ U18 ស្វាយរៀង សរសើរឆន្ទៈគូប្រកួត ក្រោយយកឈ្នះឡើងវគ្គផ្ដាច់ព្រ័ត្រ Svay Rieng Super Cup

2024/09/09 06:23:45 pm        278

លោក ម៉ី សុផាត គ្រូបង្វឹកក្រុមយុវជនអាយុក្រោម ១៨ឆ្នាំ នៃក្លិបព្រះខ័នរាជស្វាយរៀង បាន​ស្ងើច​សរសើរ​ឆន្ទៈរបស់ក្រុមគោព្រៃភូមិស្វាយធំ គឺជាក្រុមមួយដ៏ល្អ ទោះបីក្រុមរបស់លោក បាន​យក​ឈ្នះ ​៤-១ ដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ Svay Rieng Super Cup លើកទី១ ឆ្នាំ២០២៤ ក៏ដោយ ។

ក្រោយបញ្ចប់ការប្រកួតដ៏ជក់ចិត្ត នៅទីលានវិទ្យាល័យ ស្វាយរំពារ កាលពីចុងសប្ដាហ៍កន្លងទៅ លោក ម៉ី សុផាត បានបញ្ជាក់ថា ទោះបីវគ្គទី១ ក្រុមខ្លួននាំមុខ ១គ្រាប់មុន តែកូនក្រុម ធ្វើ​មិន​សូវ​បាន​ល្អ រហូតធ្វើឲ្យគូប្រជែងមានឱកាសដាក់សម្ពាធ ។ យ៉ាងណាមិញ នៅវគ្គទី២ ក្រុមរៀប​ចំ​បាន​ល្អ ទើបទទួលបានលទ្ធផលជាវិជ្ជមាន ។ បែបនេះក្ដីក៏លោកនៅតែសរសើរក្រុមគោព្រៃភូមិស្វាយធំ ដែល​បាន​បង្ហាញនូវឆន្ទៈលេងពេញ ៩០នាទី ។

បន្ទាប់ពីឡើងវគ្គផ្ដាច់ព្រ័ត្រ លោកនឹងព្យាយាមរៀបចំក្រុមឲ្យកាន់តែល្អ ដើម្បីប្រជែងពាន ពិសេស​ប្រសិន​បើ​ជួយក្រុមស្នងការនគរបាលខេត្តស្វាយរៀង ដែលក្រុម​យុវជន ​U18 ​ព្រះខ័​ន​រាជ​ស្វាយ​រៀង ​ធ្លាប់បរាជ័យក្នុងពាន Svay Rieng Cup តែម្ដង ។

ជាមួយគ្នាដែរ លោក សាញ់ ស៊ីថា គ្រូបង្វឹកក្រុមគោព្រៃភូមិស្វាយធំ ក៏បានកោត​សរសើរ​នូវ​ការ​ខំប្រឹង​របស់​កូនក្រុមដូចគ្នា ទោះបីមិនអាចឈានទៅវគ្គផ្ដាច់ព្រ័ត្រ ក៏ជាលទ្ធផលមួយល្អ ដែ​ល​ក្រុម​ពុំ​ធ្លាប់​ធ្វើបានកន្លងមក ។ លោកបានចាត់ទុកនេះ គឺជាមោទនភាពមួយ សម្រាប់ក្រុម​ដែល​ប្រជុំ​ដោយ​កីឡាករ​ក្នុងភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលមាន​អ្នក​ធ្វើការ​ផង និងជាសិស្សផង ។

គួរដឹងថា បន្ទាប់ពីឆ្លងកាត់ការប្រកួតជាច្រើនសប្ដាហ៍ ពានរង្វាន់ Svay Rieng Super Cup ​លើក​ទី​១ ឆ្នាំ២០២៤ ដែលផ្ដួចផ្ដើមគំនិតរៀបចំដោយឯកឧត្តម ឌី វិជ្ជា ប្រធានសហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង បានរកឃើញបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ ១ក្រុមហើយ គឺក្រុម​យុវជន ​U18 ​ព្រះខ័ន​រាជស្វាយរៀង គ្រាដែល ១ក្រុមទៀត ត្រូវរង់ចាំការប្រកួតកាត់សេចក្ដី រវាងក្រុម​ស្នងការដ្ឋាន​នគរបាលខេត្តស្វាយរៀង និង ស.ស.យ.ក ក្រុងបាវិត នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ​ខាងមុខ នៅទីលានវិទ្យាល័យ រំពារ ដដែល ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        148
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        159
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm