ក្រុមហ៊ុន អ អិម អេ ខេមបូឌា ផ្នែកគ្រឿងយន្តកសិកម្ម និងផ្នែកគ្រឿងចក្រធុនធ្ងន់ សម្ពោធទីតាំងបង្ហាញគ្រឿងយន្តកសិកម្ម ចនឌារ និងផ្នែកគ្រឿងចក្រធុនធ្ងន់ ដែលមានគ្រឿងចក្រ ជេស៊ីប៊ី រថយន្តដឹកទំនិញ ហ៊្វុយសូ និងគ្រឿងចក្រផលិតបេតុងអាចាក ស្ថិតតាមបណ្តោយផ្លូវជាតិលេខ ៦អា កែងនិងមហាវិថី ឈ្នះ ឈ្នះ។
ក្នុងពិធីសម្ពោធអគារតាំងបង្ហាញថ្មីរួមគ្នា នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានថ្លែងថា ក្រុមហ៊ុន អ អិម អេ បាននាំយកផលិតផលមកកាន់ទីផ្សារប្រទេសកម្ពុជា មិនមែនយកផលិតផលមកលក់ ដើម្បីតែថវិកានោះទេ។ ប៉ុន្តែក្រុមហ៊ុនមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការពង្រីក ពង្រឹងផលិតផលទាំងអស់នោះ ក្នុងទីផ្សារកម្ពុជាឲ្យដំណើរការហើយគោលដៅរបស់ក្រុមហ៊ុន គឺចង់បានលេខ០១ ក្នុងទីផ្សារតែម្តង។ ដូច្នេះថ្ងៃនេះទើបក្រុមហ៊ុន ត្រូវការសម្ពោធ និងពង្រីកទីតាំងថ្មី ស្ថិតតាមបណ្តោយផ្លូវជាតិលេខ ៦អា កែង និងមហាវិថី ឈ្នះ ឈ្នះ។
គួរបញ្ជាក់ថា ក្រុមហ៊ុន បានផ្លាស់ប្តូរពីទីតាំង តាំងបង្ហាញគ្រឿងយន្តកសិកម្ម និងផ្នែកគ្រឿងចក្រធុនធ្ងន់ចាស់ដែលស្ថិតនៅតាមបណ្តោយផ្លូវ 2004 ដោយមានការគាំទ្រជាខ្លាំងពីសំណាស់អតិថិជនក្នុងការប្រើប្រាស់។ ដូច្នេះយើងបានប្តូរមកទីតាំងថ្មីនេះ ដែលមានទំហំដី 13,500 ម៉ែត្រការ៉េសម្រាប់ធ្វើការតាំងបង្ហាញ ជួសជុល អោយមានវិសាលភាពធំទូលំទូលាយ។ សម្រាប់ផ្នែកគ្រឿងយន្តកសិកម្មក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បាននាំចូលនូវ ត្រាក់ទ័រចនឌារ (Jonh Deere) ដែលជាផលិតផលលេខមួយរបស់សហរដ្ឋអាមេរិក ដែលមាន ប្រភេទត្រាក់ទ័រកម្លាំង 28សេះ រហូតដល់ 410សេះ។ សម្រាប់ផ្នែកគ្រឿងចក្រធុនធ្ងន់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បាននាំចូលនូវគ្រឿងចក្រ ជេស៊ីប៊ី (JCB) ជាគ្រឿងចក្រម៉ាកល្បីលំដាប់ថ្នាក់ពិភពលោកដែលជាផលិតផលលេខមួយ របស់ចក្រភពអង់គ្លេសដែលរួមមានផលិតផលជាច្រើនដូចជា អេស្កាវ៉ាទ័រ គ្រឿងចក្របក្សី រ៉ូឡូ សាស័រគ្រឿងចក្រស្ទូចលើកដាក់ទំនិញ។ ផ្នែកគ្រឿងចក្រធុនធ្ងន់ក៏មាន រថយន្តដឹកទំនិញ ហ៊្វុយសូ (FUSO) ដែលជាផលិតលេខមួយរបស់ជប៉ុនដែលមានទម្ងន់ចាប់ពី 1.5 រហូតដល់ 25 តោន។ មិនត្រឹមតែប៉ុណ្ណោះគ្រឿងចក្រផលិតបេតុងអាចាក (AJAX) ជាគ្រឿងចក្រម៉ាកល្បីលំដាប់ថ្នាក់ពិភពលោកដែលជាផលិតផលលេខមួយ របស់ប្រទេសឥណ្ឌា ដែលមាននូវរថយន្តផលិត និងក្រឡុកបេតុងចល័ត ម៉ាស៊ីនបាញ់បេតុងចល័ត និងសាយឡូផលិតបេតុង ក៏ជាម៉ាកផលិតផលមួយក្នុងចំណោមបីនៃផ្នែកគ្រឿងចក្រធុនធ្ងន់ផងដែរ។ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ផ្នែកគ្រឿងយន្តកសិកម្ម និងផ្នែកគ្រឿងចក្រធុនធ្ងន់មានទីតាំង អគារតាំងបង្ហាញ ចំនួន ៧ ដែលមានទីតាំងកណ្តាលនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀតដូចជា៖ ខេត្តកំពង់ស្ពឺ កំពង់ធំ តាកែវ សៀមរាប ពោធិ៍សាត់ បាត់ដំបង កន្លងមកនេះ ក្រុមហ៊ុនបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងវិស័យ សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត សំណង់ធំៗ កសិកម្ម និងការដឹកជញ្ជូនអោយកាន់តែមានភាពរីកចម្រើនតាមរយៈផលិតផលទាំងអស់ខាងលើ។ វាក៏ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ ចំណេញពេលវេលា ខ្លាំង រហ័ស ស៊ីប្រេងតិច ធុន រឹងមាំ សន្សំសំចៃ និងបច្ចេកវិទ្យាទំនើប ដែលអតិថិជនមានការពេញនិយមប្រើប្រាស់ក្នុងពេលសព្វថ្ងៃនេះ។ ជាពិសេសគឺសេវាកម្មថែទាំអតិថិជន ក្រោយពេលទិញ មិនបារម្មណ៍អំពីហានិភ័យ ផ្សេងៗលើការជួសជុលដោយយថាហេតុណាមួយ និងចំណាយច្រើនលើការជួសជុល ព្រោះមានការធានាច្បាស់លាស់ពីក្រុមហ៊ុន RMA និងពីរោងចក្រផលិតផ្ទាល់ ដែលផ្តល់នូវទំនុកចិត្តខ្ពស់ដល់អតិថិជនក្នុងការប្រើប្រាស់ផលិតផលដែលមានគុណភាពខ្ពស់។ បន្ថែមពីនេះទៅទៀត យើងក៏មានសេវាកម្មចែកចាយ ថែទាំ និងជួសជុល ២៤ម៉ោង និង២៥ រាជធានីខេត្ត ក្រៅពីទីតាំងបង្ហាញផងដែរ ដែលជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងការជំរុញអោយវិស័យ សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត សំណង់ធំៗ កសិកម្ម និងការដឹកជញ្ជូនកាន់តែមានភាពរីកចម្រើន៕ អត្ថបទ រដ្ឋា










