ប្រជាពលរដ្ឋចាត់ទុកបណ្ណ ប.ស.ស. ជាជីវិតទី២

2024/09/09 01:12:38 pm        1.1 K

ក្រុមប្រជាពលរដ្ឋ ពិសេសជនក្រីក្រ និងងាយរងហានិភ័យ ដែលកំពុងទទួលសេវាផ្នែកថែទាំសុខភាព តាមរយៈ បណ្ណ ប.ស.ស. បានបង្ហាញអារម្មណ៍កក់ក្តៅ និងសប្បាយរីករាយ ដោយលើកឡើងថា បណ្ណនេះ គឺជាអាយុជីវិតទី២របស់គាត់ ក្នុងការធានារ៉ាប់រងសុខភាព និងមិនគិតថ្លៃអ្វីទាំងអស់ នៅពេលមានបញ្ហាសុខភាព។

ជួបសម្ភាសន៍ជាមួយប្រជាពលរដ្ឋមកពីតំបន់ខុសៗគ្នា នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬហៅថា មន្ទីរពេទ្យរុស្ស៉ី ពួកគាត់បានឲ្យព័ត៌មាន ប៊ីធីវី ដឹងស្រដៀងថា តាមរយៈគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីអាណត្តិទី១ រហូតដល់ទី៧នេះ ពិតជាមានការយកចិត្តទុកដាក់ និងគិតគូរជាខ្លាំងមកកាន់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ដោយមិនប្រកាន់ឋានៈទាប ឬខ្ពស់នោះទេ។ ជាពិសេស ការផ្តល់នូវការគាំពារផ្នែកសង្គមតាមរយៈបេឡាជាតិសន្តិសុខសង្គម ធ្វើឲ្យប្រជាពលរដ្ឋមានអារម្មណ៍ថាកក់ក្តៅ និងមិនមានក្តីបារម្ភច្រើនទៀតនោះទេ ពិសេសនៅពេលមាន បណ្ណ ប.ស.ស គឺពិតជាជួយសម្រាលបន្ទុកក្នុងការចំណាយបានយ៉ាងច្រើន នៅពេលមានបញ្ហាសុខភាពត្រូវទៅពេទ្យ។

អ្នកស្រី ឯម សឿន ពលរដ្ឋមកពីស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បច្ចុប្បន្នកំពុងសម្រាកព្យាបាលសុខភាពខាងផ្នែកជំងឺបេះដូង នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បាននិយាយថា សព្វថ្ងៃអ្នកស្រី និងគ្រួសារមិនអាចរកប្រាក់ចំណូលបានដូចពីមុនទៀតទេ ដោយសារបញ្ហាសុខភាពតំរូវឲ្យសម្រាកព្យាបាល។ អ្នកស្រី បានរៀបរាប់ជាមួយនឹងទឹកភ្នែកទៀតថា នៅពេលដែលរដ្ឋាភិបាលប្រកាសអនុញ្ញាតឲ្យប្រជាពលរដ្ឋដែលរកចំណូលផ្ទាល់ខ្លួន អាចធ្វើប័ណ្ណ ប.ស.ស. បានដូចអ្នកធ្វើការដែរគាត់ក៏បានទៅស្នើសុំធ្វើបណ្ណ ប.ស.ស ភ្លាម ដើម្បីទទួលបានរបបថែទាំសុខភាព។ ជាក់ស្តែង នៅពេលនេះ ប្រសិនបើគ្មានបណ្ណនេះទេ ក៏គាត់មិនអាចមានជីវិតដូចសព្វថ្ងៃដែរ ដោយសារគ្មានប្រាក់គ្រប់គ្រាន់ក្នុងការព្យាបាលជំងឺ។

ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ សមាជិក ប.ស.ស. ដែលកំពុងមានសិទ្ធិទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គម មានសរុបចំនួន ២ ៤៧៧ ៨៧១នាក់។

បេឡាជាតិសន្តិសុខសង្គមបានចំណាយតាវកាលិកផ្នែកថែទាំសុខភាពសរុបចំនួន ៩១៧ពាន់ ៦២០លានរៀល ឬប្រមាណ ២២៩.៤លានដុល្លា ដោយមានសមាជិក ចូលប្រើប្រាស់សេវាថែទាំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលទាំង ១ ៥៧៣ សរុបចំនួន ១៩,៥លានករណី និងបានចំណាយទូទាត់ថ្លៃមូលដ្ឋានសុខាភិបាលសរុបចំនួន ៦៥៥ពាន់ ៤៨៥លានរៀល ឬប្រមាណ១៦៣.៨លានដុល្លា៕

អត្ថបទដែលទាក់ទង

រោងចក្រនិងក្រុមហ៊ុនចំនួនជាង៣១ទីតាំង ត្រូវបានរកឃើញបញ្ចេញសំណល់រាវប៉ះពាល់ដល់ប្រភពទឹកសាធារណៈក្នុងឆ្នាំ២០២៥
2025/05/25 11:00:19 am        1
អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបាននាំខ្លួនមកដល់តុលាការកម្ពុជាហើយ
2025/05/25 10:48:41 am        1
តំណាងអយ្យការ សម្រេចបើកការស៊ើបសួរលើជនសង្ស័យទាំង៣នាក់ ពីបទឃាតកម្មដោយអំពើរំលោភសេពសន្ថវៈ
2025/05/25 09:21:08 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាជ្ញាធរអូស្ត្រាលីទម្លាក់ស្បៀងផ្គត់ផ្គង់ដល់កសិករដែលជាប់ក្នុងទឹកជំនន់

2025/05/25 11:12:08 am
​រោងចក្រនិងក្រុមហ៊ុនចំនួនជាង៣១ទីតាំង ត្រូវបានរកឃើញបញ្ចេញសំណល់រាវប៉ះពាល់ដល់ប្រភពទឹកសាធារណៈក្នុងឆ្នាំ២០២៥
2025/05/25 11:00:19 am
​អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបាននាំខ្លួនមកដល់តុលាការកម្ពុជាហើយ
2025/05/25 10:48:41 am
​តំណាងអយ្យការ សម្រេចបើកការស៊ើបសួរលើជនសង្ស័យទាំង៣នាក់ ពីបទឃាតកម្មដោយអំពើរំលោភសេពសន្ថវៈ
2025/05/25 09:21:08 am
​រដ្ឋបាលឃុំគ្រួសស្រុកស្វាយជ្រំខេត្តស្វាយរៀងអំពាវនាវដល់ពលរដ្ឋអញ្ជើញទៅ ចុះឈ្មោះផ្ទៀងទាត់បញ្ជីឈ្មោះធ្វើជីវមាត្រផ្ដិស្នាមមេដៃថ្មីដើម្បីទទួលបានសិទ្ធិបោះឆ្នោត
2025/05/24 05:48:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/24 02:44:08 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/23 03:22:08 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/24 03:18:22 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/18 11:05:57 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am