អ៊ុយក្រែន កំពុងប្រឈមមុខទៅនឹងវិបត្តិប្រជាសាស្រ្ត ខណៈសង្រ្គាមនៅតែបន្ត ដោយពុំមានយុវជនគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការទាំងនៅសមរភូមិ និងកម្លាំងការងារ។

ចំនួនប្រជាជនអ៊ុយក្រែន ដែលបានថយចុះយ៉ាងឆាប់រហ័សមុនពេលការវាយលុករបស់រុស្ស៊ី ដែលបានធ្លាក់ចុះដោយសារតែការធ្វើចំណាកស្រុក អត្រាកំណើតទាប និងជម្លោះដែលនៅតែបន្តឆក់យកអាយុជីវិតមនុស្សបន្ថែមទៀត។

នៅមុនពេលសង្រ្គាម ប្រជាជនមានចំនួនប្រហែល៤៥លាននាក់។ បច្ចុប្បន្ននេះ វាត្រូវបានគេប៉ាន់ប្រមាណថា បានធ្លាក់ចុះប្រហែល១០លាន។ ប្រជាជន ដែលស្ថិតក្រោមការគំរាមកំហែងធំបំផុតគឺយុវជនវ័យក្មេងមានអាយុក្រោម៣០ឆ្នាំ ដែលបានក្លាយជាក្រុមប្រជាជនមានចំនួនតិចបំផុត នៅក្នុងប្រទេស។
ពួកគេបានកើត ក្នុងអំឡុងពេលសេដ្ឋកិច្ចដួលរលំ និងសង្រ្គាមដែលកំពុងបន្ត អាចធ្វើឲ្យថយចុះជំនាន់របស់ពួកគេកាន់តែច្រើន។
បច្ចុប្បន្ននេះ បុរសតិចជាង៥លាននាក់មានអាយុក្រោម៣០ឆ្នាំ។ មុនពេលការវាយលុកពេញលេញរបស់រុស្ស៊ីនៅឆ្នាំ ២០២២ តួលេខនេះមានប្រហែល៦លាននាក់។
បន្ទាប់ពីសង្គ្រាមជិតបីឆ្នាំ ប្រទេសនេះកំពុងត្រូវការទាហានបន្ថែមទៀត។ យុវជនកាន់តែច្រើន និងមនុស្សវ័យក្មេង ត្រូវបានកែណ្ឌឱ្យចូលប្រយុទ្ធ។ កាលពីខែមេសា ច្បាប់ថ្មីមួយ ត្រូវបានអនុម័តដើម្បីបន្ថយអាយុការកែណ្ឌយោធាពីអាយុ២៧ឆ្នាំ មកនៅត្រឹម២៥ឆ្នាំ។ ជាមួយគ្នានេះ យុវជនមួយចំនួន ដែលមិនទាន់ដល់អាយុមានសិទ្ធិត្រូវកែណ្ឌយោធា ក៏បានស្ម័គ្រចិត្តជួយការពារប្រទេសរបស់ពួកគេផងដែរ។