សាលារៀននៅភ្នំពេញ បានដំណើរការទៅយ៉ាងប្រសើរ នឹងឈានដល់បើកបន្ថែមទៀត

2021/09/21 12:04:40 pm        492

ភ្នំពេញ ៖ មកដល់ពេលនេះដំណើរការសាលារៀនឡើងវិញ នៅក្នុងរាជធានីភ្នំពេញ មានភាពល្អប្រសើរច្រើន ដែលអាចឈានទៅរកការបើកសាលារៀនបន្ថែមទៀត។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជននិងកីឡារាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ថា មកដល់ពេលនេះ ដំណើរការសាលារៀនឡើងវិញ នៅក្នុងរាជធានីភ្នំពេញ មានភាពល្អប្រសើរច្រើន ដែលអាចឈានទៅរកការបើកសាលារៀនបន្ថែមទៀត។

ប្រធានមន្ទីរអប់រំ បានបន្ថែមថា សាលារៀនកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យបានបើកដំណើរ​ការចំនួន ១៥៧ទីតាំងហើយ ទាំងសាលារដ្ឋ និងសាលាឯកជន។

ចំពោះការដំណើរការឡើងវិញ សាលារៀនកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យនេះ ក៏មានបញ្ហាបន្តិច​ដែរក្រោយបើកបានប៉ុន្មានថ្ងៃ ដោយមានយុទ្ធនាការយកសំណាកក៏បានរកឃើញ​សិស្សមួយ​ចំនួនតូច​មានវិជ្ជមាន ប៉ុន្តែមិនបានបិទសាលាទាំងមូលវិញទេ គឺបិទត្រឹមថ្នាក់រៀន ហើយ​បន្តតាម​ដាន​អ្នកពាក់ព័ន្ធរហូតមកដល់ពេលនេះ មិនមានបញ្ហាអ្វីដែលឈាន​ដល់ការរីករាលដាល​ជំងឺកូវីដ១៩ ក្នុងសាលារៀននោះទេ ជារួមគឺមានភាពល្អប្រសើរឡើងវិញហើយ។

សិស្សានុសិស្សរៀននៅវិទ្យាល័យច្បារអំពៅ បានលើកឡើងថា ការសិក្សាដោយផ្ទាល់ឡើងវិញនេះ មានសារៈសំខាន់ណាស់ គ្រាន់តែយើងត្រូវកែប្រែទម្លាប់សិក្សាមួយចំនួនធំ ដើម្បីអនុវត្តវិធាន​ការផ្សេងៗក្នុងការទប់ស្កាត់កូវីដ។

ចំពោះលោកគ្រូអ្នកគ្រូដែលបង្រៀនដោយផ្ទាល់នាពេលនេះ ក៏បានខិតខំបង្រៀនផង និងណែនាំ ក៏ដូចជាអនុវត្តវិធានការផ្សេងៗផង ធ្វើយ៉ាងណាមិនឱ្យសិស្សក្នុងថ្នាក់រៀនរបស់ខ្លួនឆ្លងជំងឺ ដែលប៉ះពាល់ការសិក្សានោះឡើយ។

សូមបញ្ជាក់ថា គ្រឹះស្ថានសិក្សាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ នៅរាជធានីភ្នំពេញ​មាន​ចំនួនសរុប ២២៧ទីតាំង ក្នុងនោះគ្រឹះស្ថានសាធារណៈមាន ៦៨ ទីតាំង និងគ្រឹះស្ថានឯកជន​មានចំនួន ១៥៩ទីតាំង ហើយមកដល់ពេលនេះ បានបើកដំណើរការចំនួន១៥៧ទីតាំងហើយ ទាំងសាលារដ្ឋ និងសាលាឯកជន៕

អត្ថបទ ៖ប្រាក់ វ៉ាន់ដា 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        325
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm