អ៊ីស្រាអែល និងហ្ស៊កដានី បិទច្រកព្រំដែន បន្ទាប់ពីមានការបាញ់ប្រហារសម្លាប់មនុស្ស

2024/09/09 10:35:23 pm        38

អ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនបានបិទច្រកព្រំដែនទាំងបីរបស់ខ្លួន ជាមួយប្រទេសហ្ស៊កដានី បន្ទាប់ពីឆ្មាំសន្តិសុខអ៊ីស្រាអែលបីនាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់ នៅពេលព្រឹក នៅច្រកឆ្លងកាត់មួយ។

កាលពីព្រឹកថ្ងៃអាទិត្យ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា អ្នកបើកបរម្នាក់ដែលបានចូលទៅជិតស្ពានអាលីនប៊ី ( Allenby) ដែលជាចំណុចព្រំដែនរវាងប្រទេសហ្ស៊កដានី និងតំបន់វេសបែង ( West Bank) ចេញពីខាងហ្ស៊កដានី បានចេញពីរថយន្តរបស់ខ្លួន ហើយបានបាញ់ប្រហារទៅលើឆ្មាំសន្តិសុខអ៊ីស្រាអែល ដោយបានឲ្យមនុស្ស៣នាក់ស្លាប់ នៅកន្លែងកើតហេតុ។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបន្ថែមថា អ្នកវាយប្រហារ ត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល។ ទូរទស្សន៍ Kan TV ដែលគ្រប់គ្រងដោយរដ្ឋរបស់អ៊ីស្រាអែល បានរាយការណ៍ថា ការចង្អុលបង្ហាញពីដំបូង បានបញ្ជាក់ថា ខ្មាន់កាំភ្លើងនោះ គឺជាជនជាតិហ្ស៊កដានី។

បន្ទាប់ពីការបាញ់ប្រហារនេះ អាជ្ញាធរអាកាសយានដ្ឋានអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបិទស្ពានអាលីនប៊ី ដែលត្រូវបានគេស្គាល់ជាផ្លូវការ នៅហ្ស៊កដានីថា ជាស្ពាន King Hussein រួមជាមួយនឹងផ្លូវកាត់ វ៉ាឌីអារ៉ាបា (Wadi Araba) ឬ យិតហ្សាក់ រ៉ាប៊ីន ( Yitzhak Rabin) រវាងទីក្រុងរមណីយដ្ឋានសមុទ្រក្រហមអេឡាត (Eilat)របស់អ៊ីស្រាអែល និងទីក្រុងអាខេបា (Aqaba) របស់ហ្ស៊កដានី និងច្រកឆ្លងកាត់ទន្លេហ្ស៊កដង់ ឬស្ពាន Sheikh Hussein រវាងទីក្រុងប៊េត សៀ ( Beit She'an) របស់អ៊ីស្រាអែល និងទីក្រុងអៀប៊ីត ( Irbid) របស់ប្រទេសហ្ស៊កដានី។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm