បាឡុងផ្ទុកសំរាមរបស់ប្រទេសកូរ៉េខាងជើង បានបណ្តាលឲ្យខូចខាតសរុបលើសពី ១០០ លានវ៉ុន (៧៤.៦០០ដុល្លារអាមេរិក) នៅក្នុងតំបន់រដ្ឋធានីដ៏ធំទូលាយនៃប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេល ៣ខែកន្លងមកនេះ។ នេះបើយោងតាមទិន្នន័យកាលពីថ្ងៃអាទិត្យ។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលទីក្រុង និងខេត្តដែលបានដាក់ជូនតំណាងរាស្រ្តលោក Yang Bu-nam នៃគណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងដ៏សំខាន់នោះ ការខូចខាត ត្រូវបានគេរាយការណ៍ថា ដោយសារតែកញ្ចប់សំរាមដែលបានធ្លាក់ក្នុងទីក្រុងសេអ៊ូល និងខេត្តយុំាងហ្គី ( Gyeonggi) ជុំវិញនោះ។
ទិន្នន័យបានបង្ហាញថា របាយការណ៍សរុបចំនួន ៥១ ត្រូវបានធ្វើឡើង ដោយមានឧប្បត្តិហេតុចំនួន ១៣ករណី នៅទីក្រុងសេអ៊ូល និង ៣៨ករណី នៅខេត្តយុំាងហ្គី។ ករណីចំនួនបី កំពុងស្ថិតក្រោមការវាយតម្លៃ ហើយដូច្នេះមិនទាន់មានរបាយការណ៍អំពីទំហំខូចខាតនៅឡើយទេ។
របាយការណ៍តែមួយគត់ដ៏សំខាន់បំផុតពាក់ព័ន្ធនឹងមជ្ឈមណ្ឌលដឹកជញ្ជូនមានទីតាំងនៅតំបន់ភាគខាងលិចនៃទីក្រុងសេអ៊ូល ដែលបាឡុងផ្ទុកសំរាម បានធ្លាក់ទៅលើរថយន្តដែលចត ដោយធ្វើឲ្យខូចដំបូល រថយន្តនោះ និងបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិជាង ១៥,៧១លានវ៉ុន។