រជ្ជទាយាទអារ៉ាប់រួម ព្រះអង្គម្ចាស់ Sheikh Khaled bin Mohamed Al Nahyan បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi នៅឯវិមាន Hyderabad ស្ថិតក្នុងទីក្រុងញូវ ដែល្លី នាថ្ងៃចន្ទនេះ ដែលជាផ្នែកមួយនៃដំណើរយាងទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់ព្រះអង្គទៅកាន់ប្រទេសឥណ្ឌា ។
រជ្ជទាយាទអង្គនេះ ដែលស្ថិតក្នុងដំណើរយាងទស្សនកិច្ចផ្លូវការលើកដំបូងរបស់ទ្រង់ទៅកាន់ប្រទេសឥណ្ឌា ត្រូវបានគេរំពឹងទុកថានឹងចូលរួមពិធីដាក់កម្រងផ្កានៅស្តូបអនុស្សាវរីយ៍ Rajghat របស់បិតាសេរីភាពឥណ្ឌា មហាត្មះ គន្ធី ស្ថិតក្នុងទីក្រុងញូវ ដែល្លី នាថ្ងៃចន្ទនេះ ។
ក្រសួងការបរទេសឥណ្ឌា និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ព្រះអង្គម្ចាស់ Al Nahyan គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងមជ្ឈមណ្ឌលពាណិជ្ជកម្មម៉ុមបៃ នាថ្ងៃអង្គារស្អែកនេះ ដើម្បីចូលរួមវេទិកាធុរកិច្ច ។
មនុស្សដែលជិតស្និតនឹងបញ្ហាមួយនេះ និយាយថា ក្រុមមន្រ្តីឥណ្ឌា និងក្រុមមន្រ្តីអារ៉ាប់រួម ត្រូវបានគេរំពឹងថា នឹងពិនិត្យមើលឡើងវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ពួកគេ ស្របពេលក្តីកង្វល់លើកឡើងដោយកឧស្សាហកម្មឥណ្ឌា ជុំវិញការកើនឡើងយ៉ាងឆាប់រហ័សការនាំចូលលោកហៈធាតុមានតម្លែ ពីអារ៉ាប់រួម ៕