អភិបាលតំបន់លោក Vyacheslav Gladkov បាននិយាយនៅលើបណ្តាញ Telegram របស់ខ្លួនថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានវាយប្រហារស្រុកចំនួន ៦ នៃតំបន់ Belgorod ដោយយានដ្រូនចំនួន ១៨គ្រឿង ក្នុងរយៈពេល ២៤ម៉ោង កន្លងទៅនេះ។
លោកបានសរសេរថា៖«នៅក្នុងស្រុក Belgorod កន្លែងតាំងទីលំនៅDubovoye, Maysky, Zhuravlevka, Nechayevka, Nikolskoye និង Shagarovka ត្រូវបានវាយប្រហារដោយគ្រាប់ផ្លោងចំនួន ៦គ្រាប់ និង យានដ្រូនចំនួន ៣គ្រឿង ដែលក្នុងនោះមួយ ត្រូវបានបាញ់ទម្លាក់ដោយកងការពារដែនអាកាស។ លំនៅឋានឯកជនមួយខ្នង រថយន្ត ១គ្រឿង និងរោងសិប្បកម្មផលិតមួយ ត្រូវរងការខូចខាត។
យានដ្រូនមួយគ្រឿង និងគ្រាប់កាំភ្លើងធំចំនួន ១១គ្រាប់ ត្រូវបានបាញ់នៅស្រុក Borisovsky និង Krasnoyaruzsky ដែលធ្វើឲ្យខូចខាតផ្ទះឯកជនមួយខ្នង។ នៅទីក្រុង Belgorod ការវាយប្រហារ បានត្រូវចំអគារផ្ទះល្វែងចំនួន៩ អគារ ផ្ទះឯកជនចំនួន ៤ខ្នង និងអគារការិយាល័យចំនួនពីរ។ រថយន្ត១២ គ្រឿងរងការខូចខាត។
លោក Gladkov បាននិយាយថា នៅក្នុងស្រុក Valuysky យានដ្រូនបីគ្រឿង បានវាយប្រហារកន្លែងតាំងទីលំនៅចំនួនពីរ។ ផ្ទះឯកជន២ខ្នង អគាររដ្ឋបាលមួយ និងរថយន្ត១គ្រឿង បានរងការខូចខាតនៅទីនោះ ។ លោក Gladkov បាននិយាយថា៖«នៅក្នុងស្រុក Grayvoronsky គ្រាប់កាំភ្លើងធំចំនួន ៥គ្រាប់ និងយានដ្រូនចំនួន ៣គ្រឿង ត្រូវបានបាញ់ទៅលើកន្លែងការតាំងទីលំនៅ Gorkovsky, Dronovka, Novostroyevka-Pervaya និង Poroz ក្នុងការបាញ់ផ្លោងមួយលើក ដោយបានបន្ថែមថា ផ្ទះឯកជនចំនួនពីរខ្នង រថយន្តចំនួនពីរគ្រឿង និងរថយន្តដឹកទំនិញមួយគ្រឿង ត្រូវបានខូចខាតនៅទីនោះ។