គ្រោះរាំងស្ងួតនៅតំបន់ជប់ភ្លៀងអាម៉ាហ្សូនរបស់ប្រេស៊ីល បណ្តាលឲ្យប្រជាពលរដ្ឋជួបកង្វះខាតទឹកប្រើប្រាស់

2024/09/09 11:28:14 pm        27

 កម្រិតទឹកនៅក្នុងទន្លេដែលហូរឆ្លងកាត់ព្រៃជប់ភ្លៀងអាម៉ាហ្សូន ប្រទេសប្រេស៊ីល បានធ្លាក់ចុះ ក្រោយគ្រោះរាំងស្ងួតជាប់កំណត់ត្រា បន្ទាប់ពីភ្លៀងធ្លាក់តិច ជាហេតុបង្កឲ្យមានការលំបាកខ្លាំងបំផុតពុំធ្លាប់មានពីមុនមកសម្រាប់ក្រុមកុលសម្ព័ន្ធ Ribeirinhos ដែលរស់នៅទីនោះ ។

 ពេលដែលទន្លេកាន់តែពិបាកធ្វើនាវាចរណ៍ ហើយទឹកកខ្វក់កាន់តែខ្លាំងពិបាកប្រើប្រាស់នោះ ពលរដ្ឋជាច្រើនដែលរស់នៅតាមច្រាំងទន្លេ ងាកមកពឹងផ្អែកលើការផ្គត់ផ្គង់ទឹកផឹកពីខាងក្រៅ ។

 លោក Francisca das Chagas គឺជាពលរដ្ឋមួយរូបរស់នៅតាមដងទន្លេអាម៉ាហ្សូន និយាយថា ជាពិសេសមនុស្សចាស់ បានជួបការលំបាកខ្លាំងណាស់ ដោយសារពួកគេត្រូវការដើរឆ្ងាយដើម្បីទៅរកទឹកស្អាតមកប្រើប្រាស់ ។

 តាមធម្មតា ក្រុមកុលសម្ព័ន្ធ Ribeirinhos ទទួលបានទឹកដោយផ្ទាល់ពីទន្លេ ឬប្រព័ន្ធតភ្ជាប់ទឹកផ្សេងទៀត ប៉ុន្តែមធ្យោបាយផ្គត់ផ្គង់ទឹកទាំងនេះ លែងមានទៀតហើយ នៅពេលដែលកម្រិតទឹកបានធ្លាក់ចុះយ៉ាងខ្លាំង ។

 បច្ចុប្បន្នប្រជាពលរដ្ឋជាច្រើន បានពឹងផ្អែកលើអង្គការក្រៅរដ្ឋាភិបាល ឬរដ្ឋាភិបាលប្រចាំរដ្ឋ សម្រាប់ការទទួលបានទឹកផឹក ។

 លោក Joao Ferreira គឺជាមេដឹកនាំសហគមន៍ និយាយថា ច្រាំងទន្លេមានចម្ងាយប្រហែល ៨០០ម៉ែត្រ ពីផ្ទះប្រជាពលរដ្ឋមួយចំនួន គឺជាចម្ងាយមួយពិបាកសម្រាប់មនុស្សចាស់ ឬអ្នកមានបញ្ហាសុខភាព ដើម្បីទៅស្វែងរកទឹក ។

 នៅក្នុងប្រទេសប្រេស៊ីល ជាកន្លែងដែលភ្លើងឆេះព្រៃ បានកើតឡើងនោះ កម្រិតទឹកទាប បានធ្វើឲ្យប៉ះពាល់ផងដែរដល់ការដឹកជញ្ជូនសណ្តែក និងពោត នៅតាមបណ្តាលរដ្ឋភាគកណ្តាល និងភាគខាងលិច ដូចជារដ្ឋ Mato Grosso ជាដើម ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm