សមិទ្ធផលជាច្រើននៅក្នុងវត្តធម្មរតនពោធិគង្គាដែលទើបកសាងរួចអស់ថវិកាជាង១០០លាន៥សែនរៀល និងជាង១៦ម៉ឺន៥ពាន់ដុល្លារ ស្ថិតនៅស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានធ្វើពិធីបុណ្យឆ្លងដាក់ឱ្យប្រើប្រាស់

2024/09/10 12:47:03 am        162

កណ្តាល ៖ សមិទ្ធផលជាច្រើនដែលទើបកសាងរួចនៅក្នុងវត្តធម្មរតនពោធិគង្គា (វត្តសន្សំកុសល) ស្ថិតនៅក្នុងភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល គិតជាថវិកាសរុបអស់ ១០០,៥០៣,៥០០រៀល និង ១៦៥,៧៩៦ ដុល្លារនោះ ត្រូវបានធ្វើពិធីបុណ្យឆ្លងនិងសម្ពោធដាក់ឱ្យប្រើប្រាស់សម្រាប់ប្រជាពុទ្ធបរិស័ទទូទៅនាថ្ងៃទី៩ ខែកញ្ញា ២០២៤នេះ។ ក្រោមអធិបតីភាពឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជានិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកលើកដែក ។  

សមិទ្ធផលត្រូវសម្ពោធឆ្លង ក្រោមអធិបតីភាពឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជានិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកលើកដែកខេត្តកណ្តាលនាឱកាសនេះរួមមាន៖ ឧបដ្ឋានសាលាមួយខ្នង, កុដិ១ខ្នង, ផ្ទះបាយ១ខ្នង, រោងទទួលភ្ញៀវ២ខ្នង, របងវត្ត និង សមិទ្ធផលផ្សេងៗទៀតគិតជាថវិកាសរុប ១០០,៥០៣,៥០០រៀល និង ១៦៥,៧៩៦ ដុល្លារ ។

លោក ចាប ច័ន្ទវិទ្យា អភិបាលនៃគណៈអភិបាលស្រុក លើកដែក ខេត្តកណ្តាល បានឱ្យដឹងថា វត្តធម្មរតនពោធិគង្គា (វត្តសន្សំកុសល) ស្ថិតនៅក្នុងភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាលមានព្រំប្រទល់ខាងកើតទន្លេខាងលិចជាប់ផ្លូវជាតិលេខ១៤ ខាងជើងជាប់ភូមិអ្នកស្រុក ខាងត្បូងជាប់ភូមិអ្នកស្រុក និង មានផ្ទៃដីបណ្ដោយ ៨៤,៧ ម ទទឹង ៦១ ម ដែលមានចម្ងាយប្រមាណ ១០៣ គីឡូម៉ែត្រ ពីទីរួមខេត្តកណ្តាល ។   

 លោក ចាប ច័ន្ទវិទ្យាបានបញ្ជាក់ឱ្យដឹងបន្តថា ប្រវត្តិនៃការកកើតឱ្យមានវត្តធម្មរតនពោធិគង្គា (វត្តសន្សំកុសល) នេះឡើងគឺកាលពីនៅពុទ្ធសករាជ ២៥៣៤ គ្រិស្តសករាជ ១៩៩០ ប្រជាពុទ្ធបរិស័ទ ចាស់ព្រឹទ្ធាចារ្យ ក្នុងភូមិលំបាកធ្វើទៅធ្វើបុណ្យសមាទានសីលនៅវត្តក៏បានស្រុះស្រួលគ្នាជាឯកច្ឆន្ទធ្វើសាលាបុណ្យ (សាលាសន្សំកុសល) មួយខ្នងតូច សម្រាប់ធ្វើបុណ្យទាន និងសមាទានសីល។ បន្ទាប់មកនៅក្នុងឆ្នាំ១៩៩៣ ប្រជាពុទ្ធបរិស័ទ និងចាស់ព្រឹទ្ធាចារ្យបានស្នើសុំអាជ្ញាធរពាក់ព័ន្ធ និង ព្រះឃោសធម្ម ឡុង យង់ ព្រះមេគណខេត្តកណ្តាល បង្កើតជាវត្តឡើង ដោយដាក់ឈ្មោះថា វត្តធម្មរតនពោធិគង្គា (វត្តសន្សំកុសល)និងបាននិមន្តព្រះតេជគុណ ផាន់ ទូច( គុណវេត )និមន្តមកពីខេត្តព្រៃវែង មកគង់នៅធ្វើជាគ្រូចៅអធិការវត្ត ។ វត្តធម្មរតនពោធិគង្គា (វត្តសន្សំកុសល)នេះ មានព្រះគ្រូចៅអធិការវត្ត ចំនួន៤ ព្រះអង្គ គឺ៖១. ព្រះតេជគុណ ផាន់ ទូច, ២. ព្រះតេជគុណ ឡុង មឿន, ៣. ព្រះតេជគុណ ឯម ឡឹក, ៤. ព្រះតេជគុណ ពៀន ពេជ្រ ជាព្រះចៅអធិការវត្តបច្ចុប្បន្ន។ នៅក្នុងឆ្នាំ២០០៤ - ២០២០ ព្រះតេជគុណ ឯម ឡឹក ជាព្រះចៅអធិការវត្ត ដោយមានការជួយឧបត្ថម្ភ ជ្រោមជ្រែងពីសម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែក និងឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកលើកដែក លោក ចាប ច័ន្ទវិទ្យា អភិបាល នៃគណៈអភិបាលស្រុក អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សប្បុរសជនក្នុង និងក្រៅប្រទេស និងលោកអាចារ្យ គណៈកម្មការ បានដឹកនាំកសាងនូវសមិទ្ធផលនានារួមមាន ៖ ព្រះវិហារ, រោងទទួលភ្ញៀវ របងវត្ត និងឧបដ្ឋានសាលាមួយខ្នងមិនទាន់បានសម្ពោធឆ្លងនៅឡើយ ព្រះចៅអធិការវត្ត ព្រះនាម ឯម ឡឹក បានអនិច្ចធម្ម នៅឆ្នាំ ២០២០ ។ បន្តមក ព្រះតេជគុណ ពៀន ពេជ្រ ជាព្រះចៅអធិការវត្ត និងលោកអាចារ្យ គណៈកម្មការវត្ត មេវេន ក្រុមវេន និងពុទ្ធបរិស័ទ ចំណុះជើងវត្តជិតឆ្ងាយ បានកសាងនូវកុដិមួយខ្នង ផ្ទះបាយមួយខ្នង និងសមិទ្ធផលផ្សេងៗទៀត ៕ អត្ថបទ: ភារម្យ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm