តុលាការកំពូលរបស់ឥណ្ឌាបញ្ជាឲ្យគ្រូពេទ្យដែលកំពុងតវ៉ាចាប់ផ្ដើមការងារឡើងវិញ នៅថ្ងៃអង្គារ

2024/09/10 12:50:14 am        27


តុលាការកំពូលរបស់ប្រទេសឥណ្ឌា បានបញ្ជាឲ្យគ្រូពេទ្យទាំងអស់ដែលកំពុងតវ៉ា ពាក់ព័ន្ធនឹងការរំលោភ និងសម្លាប់លើគ្រូពេទ្យស្រីម្នាក់ កាលពីខែមុន ចាប់ផ្ដើមការងារឡើងវិញ នៅថ្ងៃអង្គារ (ទី១០ ខែកញ្ញា) ដោយព្រមានថា ពួកគេអាចប្រឈមមុខនឹងការមាន «វិធានការមិនល្អ» ប្រសិនបើពួកគេមិនគោរពតាមកាលកំណត់ទេនោះ។

គ្រូពេទ្យរាប់រយនាក់ នៅទូទាំងប្រទេស បាននាំគ្នាឈប់ពីការងារ ខណៈដែលពួកគេទាមទារយុត្តិធម៌ឲ្យស្ត្រី ដែលសពរបស់នាងត្រូវបានប្រទះឃើញ កាលពីថ្ងៃទី៩ ខែសីហា ក្នុងថ្នាក់រៀន នៅឯ R.G. Kar Medical College & Hospital នៅទីក្រុង Kolkata របស់រដ្ឋ West Bengal ភាគខាងកើត ជាកន្លែងដែលនាងធ្វើការងារ ក្នុងនាមជាគ្រូពេទ្យហាត់ការ។

នគរបាលស្ម័គ្រចិត្តម្នាក់ ត្រូវបានចាប់ខ្លួនពីបទឧក្រិដ្ឋ ហើយនគរបាលសហព័ន្ធ បានប្រាប់កាលពីសប្តាហ៍មុនថា អតីតនាយកសាលាក៏ត្រូវបានចាប់ខ្លួនផងដែរ ពីបទចោទប្រព្រឹត្តអំពើពុករលួយ។

ក្រៅពីការតវ៉ារកយុត្តិធម៌ឲ្យជនរងគ្រោះ គ្រូពេទ្យទាំងអស់ ក៏បាន និងកំពុងទាមទារឲ្យមានភាពល្អប្រសើរជាងនេះ នៅក្នុងមន្ទីរពេទ្យគ្រប់គ្រងដោយរដ្ឋាភិបាល ដែលពួកគេនិយាយថា ខ្វះសន្តិសុខ និងហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន ដូចជាកន្លែងសម្រាកសម្រាប់បុគ្គលិកជាដើម។

យ៉ាងណាក្ដី នៅថ្ងៃចន្ទនេះ តុលាការកំពូល បានលើកឡើងថា គ្មានវិធានការណ៍អវិជ្ជមានណាមួយ នឹងត្រូវបានធ្វើឡើង ចំពោះក្រុមគ្រូពេទ្យដែលត្រឡប់ចូលធ្វើការវិញ នៅល្ងាចថ្ងៃអង្គារ។

ជាមួយគ្នានេះ តុលាការក៏បានបញ្ជាឲ្យរដ្ឋាភិបាលប្រចាំរដ្ឋ West Bengal ចាត់វិធានការធ្វើយ៉ាងណា ដើម្បីធានាដល់គ្រូពេទ្យទាំងអស់ថា កង្វល់របស់ពួកគេកំពុងត្រូវបានដោះស្រាយ ក្នុងនោះរួមទាំងដោយការផ្តល់បន្ទប់កាតព្វកិច្ច និងបន្ទប់ទឹកដាច់ដោយឡែក សម្រាប់បុគ្គលិកប្រុសស្រី និងការដំឡើងកាមេរ៉ាសុវត្ថិភាព (CCTV)។

បាតុកម្ម ជុំវិញការហតុការណ៍នេះ បានរីករាលដាលហួសពីប្រទេសឥណ្ឌា កាលពីចុងសប្តាហ៍ ខណៈដែលជនអន្តោប្រវេសន៍ឥណ្ឌាខ្លួនរាប់ពាន់នាក់ បានតវ៉ានៅក្នុងទីក្រុងជាង ១៣០ នៅទូទាំង ២៥ប្រទេស ក្នុងនោះរួមទាំងប្រទេសជប៉ុន អូស្ត្រាលី អឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        126
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        119
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm