អ៊ីរ៉ង់បដិសេធរបាយការណ៍ ពាក់ព័ន្ធនឹងការបញ្ជូនមីស៊ីលទៅរុស្ស៊ី

2024/09/10 02:11:14 am        57

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ នៅថ្ងៃចន្ទ (ទី៩ ខែកញ្ញា) នេះ បានរាយការណ៍ថា មេបញ្ជាការជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបដិសេធរបាយការណ៍ ដែលថា អ៊ីរ៉ង់កំពុងបញ្ជូនមីស៊ីលទៅរុស្ស៊ី ក្នុងពេលមានការព្រួយបារម្ភ នៅក្នុងប្រទេសលោកខាងលិចថា មីស៊ីលទាំងនោះអាចត្រូវបានដាក់ពង្រាយ ក្នុងសង្គ្រាម នៅអ៊ុយក្រែន។

សារព័ត៌មាន CNN និង Wall Street Journal បានរាយការណ៍កាលពីសប្តាហ៍មុនដោយដកស្រង់ប្រភពមិនស្គាល់អត្តសញ្ញាណថា អ៊ីរ៉ង់បានបញ្ចូនមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីទៅកាន់ប្រទេសរុស្ស៊ី។

ឧត្តមសេនីយ៍ត្រី លោក Fazlollah Nozari មេបញ្ជាការរងនៃទីស្នាក់ការកណ្តាល Khatam al-Anbia ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានការងារអ៊ីរ៉ង់ ដែលនិយាយថា «គ្មានមីស៊ីលត្រូវបានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ីទេ ហើយការអះអាងនេះ គឺជាប្រភេទនៃសង្គ្រាមចិត្តសាស្ត្រ»។ លោក Nozari បានប្រាប់ថា «អ៊ីរ៉ង់មិនគាំទ្រភាគីណាមួយនៃជម្លោះអ៊ុយក្រែន-រុស្ស៊ីទេ»។

យ៉ាងណាក្ដី នៅពេលត្រូវបានសួរអំពីរបាយការណ៍ នៅថ្ងៃទី៩ ខែកញ្ញានេះ វិមានក្រឹមឡាំង បាននិយាយថា អ៊ីរ៉ង់គឺជាដៃគូរបស់រុស្ស៊ី ហើយថា ប្រទេសទាំង២ កំពុងអភិវឌ្ឍការសន្ទនាលើគ្រប់វិស័យ។

កាលពីសប្តាហ៍មុន អ៊ុយក្រែនបានលើកឡើងថា ការពង្រឹងកិច្ចសហប្រតិបត្តិការយោធា រវាងទីក្រុងតេអេរ៉ង់ និងមូស្គូ គឺជាការគំរាមកំហែងដល់អ៊ុយក្រែន អឺរ៉ុប និងមជ្ឈិមបូព៌ា ហើយបានអំពាវនាវឲ្យសហគមន៍អន្តរជាតិបង្កើនសម្ពាធលើអ៊ីរ៉ង់ និងរុស្ស៊ី៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        59
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        68
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm