មនុស្សរាប់សិបនាក់ បានបាត់បង់ជីវិត ខណៈរថយន្តដឹកប្រេងបុកជាមួយរថយន្តដឹកទំនិញ នៅនីហ្សេរីយ៉ា

2024/09/10 02:38:20 am        54

ទីភ្នាក់ងារឆ្លើយតបគ្រាអាសន្នរបស់ប្រទេសនីហ្សេរីយ៉ា បានប្រាប់ឲ្យដឹងថា រថយន្តដឹកប្រេង ១គ្រឿង បានបុកចំពីមុខពេញជាមួយរថយន្តដឹកទំនិញ ១គ្រឿងទៀត នៅក្នុងប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃអាទិត្យ (ទី៨ ខែកញ្ញា) ដោយបណ្តាលឲ្យមានការផ្ទុះដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥២នាក់។ 

លោក Abdullahi Baba-Arab អគ្គនាយកនៃទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្ន (SEMA) របស់រដ្ឋ Niger បាននិយាយថា រថយន្តដឹកទំនិញនោះ មានដឹកមនុស្ស និងគោក្របី នៅតំបន់ Agaie ក្នុងរដ្ឋ Niger ហើយការបុកគ្នាបានកើតឡើងនៅម៉ោងប្រហែល ០០:៣០ ម៉ោងក្នុងស្រុក ថ្ងៃអាទិត្យ (ត្រូវនឹងម៉ោង២៣:៣០ ម៉ោងសកល ថ្ងៃសៅរ៍) ខណៈរថយន្តទាំង២ ត្រូវអណ្ដាតភ្លើងឆាបឆេះ ដែលបណ្ដាលឲ្យមានការបាត់បង់ជីវិតទាំងមនុស្ស និងសត្វ។ 

លោក Baba-Arab បាននិយាយថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ កំពុងដំណើរការនៅកន្លែងកើតហេតុ។ ចំណែកលោក Ibrahim Husseini អ្នកនាំពាក្យរបស់ SEMA ក្រោយមកបានបញ្ជាក់ពីចំនួនអ្នកស្លាប់ ហើយបាននិយាយថា ជនរងគ្រោះត្រូវបានបញ្ចុះសពក្នុងផ្នូរដ៏ធំមួយ បន្ទាប់ពីមានការផ្ទុះនោះ។

ដោយមិនមានប្រព័ន្ធផ្លូវដែកល្អប្រសើរ ក្នុងការដឹកជញ្ជូនទំនិញ គ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យមានស្លាប់ ហាក់ដូចជាហេតុការណ៍ប្រក្រតី នៅតាមដងផ្លូវសំខាន់ៗភាគច្រើន ក្នុងប្រទេសនីហ្សេរីយ៉ា ជាប្រទេសដែលមានប្រជាជនច្រើនបំផុត នៅទ្វីបអាហ្វ្រិក។

ក្នុងឆ្នាំ២០០ តែមួយគត់ មានឧបទ្ទវហេតុរថយន្តដឹកប្រេងសាំងចំនួន ១.៥៣១លើក ដែលបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ៥៣៥នាក់ និងរបួស ១.១៤២នាក់។ នេះបើយោងតាមទីភ្នាក់ងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ប្រទេសនីហ្សេរីយ៉ា៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm