កងទ័ពអ៊ីស្រាអែល ចេញបញ្ជាជម្លៀសជាថ្មីនៅភាគពាយព្យនៃតំបន់ហ្កាហ្សា

2024/09/10 03:52:35 pm        160

យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃចន្ទ (០៩ កញ្ញា) ថា ខ្លួនបានបញ្ជាឱ្យជម្លៀសតំបន់លំនៅឋាន និងទីប្រជុំជនជាច្រើននៅជិតទីក្រុងហ្កាហ្សា ដោយព្រមានអំពីការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាដែលជិតមកដល់ បន្ទាប់ពីរ៉ូកែតជាច្រើនគ្រាប់បានបាញ់ចេញពីតំបន់នោះ។

លោក អាវីឆាយ អាដ្រែ (Avichay Adraee) អ្នកនាំពាក្យយោធាបានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X នូវផែនទីបង្ហាញតំបន់ជាច្រើននៅភាគពាយព្យនៃតំបន់ហ្កាហ្សា ដែលត្រូវជម្លៀស ដោយប្រកាសថាទីតាំងទាំងនេះជាផ្នែកមួយនៃ «តំបន់ប្រយុទ្ធដ៏គ្រោះថ្នាក់»។ អ៊ីស្រាអែល បានចេញបញ្ជាជម្លៀសជាច្រើនដងក្នុងអំឡុងពេលសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ដែលបង្កឡើងដោយការវាយប្រហារថ្ងៃទី០៧ តុលា របស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ។

យោងតាមអង្គការសហប្រជាជាតិ បទបញ្ជាជម្លៀសនោះបានគ្របដណ្តប់លើទឹកដីភាគច្រើននៃតំបន់ហ្កាហ្សា ហើយរួមបញ្ចូលតំបន់ដែលយោធាធ្លាប់បាននិយាយថា បានបោសសំអាតក្រុមប្រដាប់អាវុធប៉ាឡេស្ទីនភាគច្រើនរួចរាល់។ លោក Adraee បាននិយាយថា យុទ្ធជនប៉ាឡេស្ទីន «បានបាញ់រ៉ូកែតទៅលើរដ្ឋអ៊ីស្រាអែលជាថ្មីម្តងទៀត» ពីភាគពាយ័ព្យរបស់ហ្កាហ្សា ដែលជាការផ្តោតសំខាន់នៃប្រតិបត្តិការយោធារបស់អ៊ីស្រាអែល ក្នុងដំណាក់កាលដំបូងនៃសង្រ្គាម។

យោងតាមអង្គការសហប្រជាជាតិ ប្រជាជនភាគច្រើនក្នុងចំនួន ២,៤លាននាក់នៃតំបន់ហ្កាហ្សាត្រូវបានជម្លៀសយ៉ាងហោចណាស់ម្តង ក្នុងអំឡុងសង្គ្រាមជាង ១១ខែនេះ។ បទបញ្ជាជម្លៀសពីមុនបានធ្វើឱ្យអ្នកស្រុកសម្រុកភៀសខ្លួនចេញពីតំបន់ ឬទីក្រុងទាំងមូលជាមួយនឹងខោអាវជាប់នឹងខ្លួនប៉ុណ្ណោះ ដោយមិនអាចយករបស់របរអ្វីទៅជាមួយបានឡើយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        116
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        154
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm