នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក Jacco Van Der Linden អគ្គនាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន ហ៊ិននីគែន (Heineken) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា (Heineken Cambodia) មានវត្តមាននៅកម្ពុជាក្នុងរយៈពេល ៣០ឆ្នាំមកនេះ ហើយមានវឌ្ឍនភាពក្នុងដំណើរអាជីវកម្មប្រកបដោយភាពជោគជ័យ និងទទួលបានការគាំទ្រយ៉ាងច្រើន។ ជាមួយគ្នានេះ ការចូលរួមចំណែករបស់ក្រុមហ៊ុន ក៏បានលើកកម្ពស់ដល់សេដ្ឋកិច្ច បង្កើតឱកាសការងារ និងអាជីវកម្មលើទីផ្សារជាច្រើន។




