FIFA នឹង​ធ្វើ​សមាជ​ប្រជុំ​អន​ឡាញ​ជាមួយ​សមាជិក​ទាំងអស់​ចុងខែ​នេះ​រឿង​កាលវិភាគ​ប្រកួត​ប្រចាំ​ឆ្នាំ​

2021/09/21 08:14:59 pm        106

​បាល់ទាត់៖ ​សហព័ន្ធ​បាល់ទាត់​ពិភពលោក​ហៅ​កាត់​ថា FIFA នឹង​ធ្វើ​សមាជ​ប្រជុំ​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​នៅ​ចុងខែ​នេះ​ ជាមួយ​សមាជិក​សមាគម​កីឡាបាល់ទាត់​តាម​ប្រទេស​នីមួយៗ ដើម្បី​ពិភាក្សា​ជុំវិញ​កាលវិភាគ​ប្រកួត​អន្តរជាតិ​ទាំង​ផ្នែក​បុរស និង​នារី​។ ​ការរៀបចំ World Cup ២​ឆ្នាំ​ម្តង​ជំនួស​ពី ៤​ឆ្នាំ​ក៏​នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា​ផងដែរ​។​

​​កាលវិភាគ​ប្រកួត​អន្តរជាតិ​ផ្នែក​នារី​មាន​កិច្ចសន្យា​ដែលមាន​សុពលភាព​ដល់​ឆ្នាំ​២០២៣ ខណៈ​ផ្នែក​បុរស​នឹង​អស់​សុពលភាព​នៅ​ឆ្នាំ២០២៤​។​ កន្លងមកសមាគម​បាល់ទាត់​អឺរ៉ុប អាមេរិក​ខាងត្បូង និងលី​គ​បាល់ទាត់​ធំៗ​នៅ​អឺរ៉ុប​សុទ្ធតែ​មាន​មតិ​ផ្ទុយ​ចំពោះ​គំរោង​រៀបចំ World Cup ពីរ​ឆ្នាំ​ម្តង​នេះ​។ គ្រូ​បង្វឹក​ក្រុម​ជំរើសជាតិ​ស្ត្រី​អង់គ្លេស ​លោកស្រី Sarina Wiegman ក៏​មិន​គាំទ្រ​គំរោង​នេះដែរ​។​ យ៉ាង​ណាក្តី​កាលពី​សប្តាហ៍​មុន FIFA បាន​អះអាង​ថា ​ខ្លួន​បាន​ធ្វើ​ការស្ទង់មតិ​តាម​ប្រព័ន្ធ​អន​ឡាញ​ឃើញ​ថា​ មនុស្ស​ភាគច្រើន​គាំទ្រ​គំរោង​រៀបចំ World Cup ពីរ​ឆ្នាំ​ម្តង​នេះ ហើយ FIFA ក៏​មាន​គំរោង​ពង្រីក​ការស្ទង់មតិ​បន្ថែម​ទៀត​ឱ្យ​បាន​ទូលំទូលាយ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm