កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៥៣ មានទុនសរុបជាង ១,២ ពាន់លានដុល្លារអាម៉េរិក

2024/09/10 06:16:38 pm        151

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែ សីហា ឆ្នាំ ២០២៤ បានអនុម័តគម្រោងថ្មីចំនួន ៤៦ និង​គម្រោង​ពង្រីក​ផលិតកម្មចំនួន ៧ មានទុនវិនិយោគសរុបជាង ១,២ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះចិន​វិនិយោគជាប់លំដាប់លេខរៀងទី១ បានរួមចំណែកជាង ៨៤ ភាគរយ ខណៈ​ការ​វិនិយោគ​ក្នុង​ស្រុក​គ្របដណ្តប់ជាង ៩ ភាគរយ នៃទុនវិនិយោគសរុប។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញរបាយការណ៍វិនិយោគនៅក្នុងខែ សីហា ឆ្នាំ ២០២៤ ក្នុង​នោះ​បា​ន​អនុម័តគម្រោងថ្មី ចំនួន ៤៦ គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៧ គម្រោង ដែល​មានទុនវិនិយោគសរុបប្រមាណ ជាង ១,២ ពាន់លានដុល្លារ អាម៉េរិក ដោយអាច​បង្កើត​ការងារ​បាន​ប្រមាណ ៣៣ ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប, គម្រោង​វិនិយោគ​ដែល​មាន​ ទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៣១ គម្រោង និងគម្រោង​វិនិយោគ​ដែល​មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេស មានចំនួន ២២ គម្រោង។

ចំពោះគម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេ ប្រចាំខែ សីហា នេះ នៅក្រៅតំបន់​សេដ្ឋកិច្ច​ពិសេស​រួមមាន៖ គម្រោង ពង្រីកផលិតកម្មរបស់គម្រោងវិនិយោគ បង្កើតសណ្ឋាគារ​ផ្កាយ ៥ ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគបន្ថែម ៨០ លាន​ដុល្លារ​អាម៉េរិក, គម្រោងពង្រីកផលិតកម្ម របស់គម្រោងវិនិយោគបង្កើតរោងចក្រផលិតចំណីសត្វ និង​កែ​ច្នៃ​ស្បែកសត្វ ស្ថិត នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគបន្ថែមប្រមាណជាង ១៩ លាន​ដុល្លារអាម៉េរិក, គម្រោងពង្រីកបន្ថែមមុខសញ្ញា ផលិតកម្ម កែច្នៃផលិត​ផល​ពាក់​កណ្ដាល​សម្រេច Gelatine Granule ដែលជាផលិតផលបច្ចុប្បន្ន របស់ក្រុមហ៊ុន ទៅជាផលិតផល សម្រេច​ជាច្រើនផ្សេងទៀតស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគបន្ថែម ២៨ លានដុល្លារ​អាម៉េរិក, គម្រោងវិនិយោគ បង្កើតកសិដ្ឋានបង្កាត់ពូជ និងចញ្ចឹមគោ សេះ សត្វចតុប្បាទ​ផ្សេងៗ និងរោងចក្រកែច្នៃផលិតចំណីសត្វ និងមន្ទីរពិសោធន៍ មានទីតាំង ស្ថិតនៅ​ស្រុក​ដំណាក់បង្អើរ ខេត្តកែប មានទុនវិនិយោគជាង ២៥ លានដុល្លារអាម៉េរិកផងដែរ។

ដោយឡែកនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរួមមាន៖ គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្រុក​ស្រែ​អំបិល មានទីតាំងស្ថិត ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងទុនវិនិយោគចំនួន ៨០ លានដុល្លារអាម៉េរិក, គម្រោងវិនិយោគបង្កើតរោងចក្រ ផលិតសំបកកង់រថយន្ត មានទីតាំង​ស្ថិតនៅ​ក្នុ​ងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អី ស្នួល ក្នុងទុនវិនិយោគ ៤៣០ លានដុល្លារអាម៉េរិក,3. គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត មានទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ស៊ីន បាវិត ក្នុងទុនវិនិយោគ ជាង ២៥៦ លានដុល្លារអាម៉េរិក, គម្រោងវិនិយោគ​បង្កើត​រោង​ចក្រ​ផលិតភេសជ្ជៈគ្រប់ប្រភេទ គ្មានជាតិអាល់កុល ស្ថិតនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស​សុវណ្ណ​ភូមិ ក្នុងទុនវិនិយោគជាង ៤០ លានដុល្លារអាម៉េរិក៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm