បង្ក្រាបទីតាំង​ខារ៉ាអូខេ​លួចបើក​ល្មើស​វិធានការ​រដ្ឋបាល រកឃើញ​បុគ្គលិក​នារី​ខារ៉ាអូខេ​ចំនួន​៥នាក់ ​នឹង​​ចុងភៅ​ម្នាក់ ​​វិជ្ជមានកូវីដ១៩

2021/09/21 08:18:54 pm        555

ភ្នំពេញ ៖ ទីតាំងខារ៉ាអូខេ លួចបើកបំពាននឹងបំរាមរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិសែនជ័យ ចុះបង្ក្រាបឃាត់ខ្លួនបុគ្គលិកហាងខារ៉ាអូខេ នឹងភ្ញៀវចំនួន៤៣នាក់ ធ្វើតេស្ដសំណាក់រកជំងឺកូវីដ១៩​ ដោយរកឃើញមានវិជ្ជមាន៦នាក់ផងដែរ។

ប្រតិបត្តិការនេះធ្វើឡើង កាល​ពី​វេលាម៉ោង​៩នឹង​១០នាទី​យប់​ថ្ងៃ​ទី​២០ខែ​កញ្ញា​ឆ្នាំ​២០១៩​ នៅ​ភោជនីយដ្ឋាន​ ម្ហូប​ ធម្មជាតិ​ថុន​ វាសនា​ ដែល​ស្ថិត​នៅ​ភូមិ​ព្រៃ​ទា​១ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានី​ភ្នំពេញ​ ។  

តាម​ប្រភព​ព័ត៌មាន​ពី​ មន្រ្តីនៃគណ:បបញ្ជារការឯកភាពខណ្ឌ​ពោធិ៍​សែនជ័យ ​បាន​ឲ្យ​ដឹង​ថា​ មុនឈានដល់ការចុះបង្ក្រាប​ ទី​តាំង​ខារ៉ាអូខេ​នឹង​ភោជនីយដ្ឋាន​ ម្ហូប​ ធម្មជាតិ​ គឺ​កម្លាំង​គណៈបញ្ជាការឯកភាពខណ្ឌ ចុះល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញ​ទី​តាំងបាន​បើក​លួច​លាក់​ខុស​ច្បាប់ ​ដែល​បំពាន​បម្រាម​របស់​ក្រសួង​សុខាភិបាល​ ហើយត្រូវ​បាន​គណៈបញ្ជា​ការ​ខណ្ឌ​ពោធិ៍​សែនជ័យ ​ចុះ​ឃាត់​ខ្លួន​បុគ្គលិក​ និង​ភ្ញៀវ​ដែល​បានចូល​ផឹកស៊ី ធ្វើ​តេស្ដ​រក​ជំងឺ​កូវីដ​១៩ផងដែរ​។

តាមប្រភព​ព័ត៌មាន​ បាន​បន្ត​ទៀត​ថា​ បន្ទាប់​​ពីធ្វើតេស្ដ ​បានរកឃើញ​អ្នក​ផ្ទុក​ជំងឺ​កូវីដ​១៩ ជា​បុគ្គលិក​ហាង​ខារ៉ាអូខេ​ និង​ភោជនីយដ្ឋាន​ម្ហូប​ធម្មជាតិ​​ ចំនួន​៦នាក់ ​ក្នុងនោះ​ បុគ្គលិក​នារី​ខារ៉ាអូខេ​ចំនួន​៥នាក់ ​នឹង​បុរស​ជា​ចុងភៅ​ម្នាក់ ​ដើម្បី​យក​ទៅ​ព្យាបាល​ភ្លាមៗ​ផង​ដែរ​៕ 

ក្រោយប្រតិបត្តិការអាជ្ញាធរខណ្ឌ​ពោធិ៍​សែនជ័យ​ ​ឃាត់​​មេការ​ ខារ៉ាអូខេ​ និង​ភោជនីយដ្ឋាន​យក​ទៅសួរនាំ​ ដើម្បី​ឲ្យថៅកែ​ចូល​ខ្លួន​ចេញ​មុខ​ដោះស្រាយ​តាម​នីតិវិធី​​៕

អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm