សម្ភារទទួលបានពីការបរិច្ចាគក្នុងយុទ្ធនាការ«ចាស់អ្នក ថ្មីខ្ញុំ» ត្រូវបានចែកជូនបន្ត ដល់ពលរដ្ឋខ្វះខាត និងកុមារកំព្រា

2024/09/10 06:33:46 pm        79

បាត់ដំបង៖ លោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ ប្រធានកិត្តិយស​សមាគម​កាយឫទ្ធិនារី​កម្ពុជា​សាខា​ខេត្ត​បាត់ដំបង និងសហការីបាន​នាំយ​ក​សម្ភារ​ដែល​ទទួល​បាន​ពី​ការ​បរិច្ចាគ​ក្នុង​យុទ្ធនាការ​«ចាស់​អ្នក​ថ្មីខ្ញុំ​» ទៅ​ចែកជូនបន្តដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ និង​កុមារ​កំព្រា​នៅ​មណ្ឌល​កុមារកំព្រាទី១ ក្នុងក្រុងបាត់ដំបង។

ក្នុងឱកាសនោះ លោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ បានមានប្រសាសន៍ផ្តាំផ្ញើទៅកាន់ប្រជាពលរដ្ឋ និង​ប្អូនៗជាកុមារកំពា្រសូមទទួលយកនូវសម្ភារ​ដែល​ជា​ការ​បរិច្ចាគ​ពី​សប្បុរស​ជន​ទាំង​អស់​ក្នុង​យុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ»ពីសមាគមកាយប្ញទ្ធិនារីកម្ពុជាដោយក្តីរីករាយ ខណៈសម្ភារ​ដែល​ត្រូវ​ផ្ដល់​ជូន​នាពេលនេះរួមមាន ខោ អាវ ហូល រ៉ូប និងសម្ភារផ្សេងៗទៀត។

លោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ ថ្លែងបន្ថែមថា សមាគមកាយប្ញទ្ធិនារី​កម្ពុជា​នៅ​តែ​បន្ត​យុទ្ធនាការ​ «ចាស់អ្នក ថ្មីខ្ញុំ»​ដោយ​រក្សា​ធុង​បរិច្ចាគ​នៅ​តាម​ទីតាំង​មួយ​ចំនួន​សម្រាប់​មួយ​រយៈ​ពេល​ទៀត​ដើម្បី​ឱ្យសប្បុរសជនបានចូលរួមបរិច្ចាគ​ទៅ​កាន់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដែល​មាន​ជីវ​ភាព​ក្រីក្រ​។

លោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ​សប្បុរសជន​ទាំង​អស់​នៅ​ក្នុង​ខេត្តបាត់ដំបង ដែលបានចូលរួមបរិច្ចាគ។ សមាគមនឹង​យកសម្ភារ​ទាំង​នោះ​ទៅ​ប្រើប្រាស់​បន្ត​ដោយការទទួលខុសត្រូវ ។

សូមជម្រាបថា សមាគមកាយឫទ្ធិនារីកម្ពុជាក្រោមគំនិតផ្ដួចផ្ដើម និងដឹកនាំដោយ​លោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បាន​ចាប់​ផ្ដើម​ធ្វើ​យុទ្ធ​នាការ «ចាស់អ្នក ថ្មីខ្ញុំ» ចាប់ពីខែកក្កដា ឆ្នាំ២០២៤ ដើម្បីទទួលយករបស់របរមានដូចជា សំលៀក​បំពាក់ ឬសម្ភារៈសិក្សា ដែលលោកអ្នកឈប់ប្រើប្រាស់ តែនៅមានគុណភាពល្អ យក​ទៅ​កែ​ច្នៃ​ឱ្យ​ក្លាយ​ជា​របស់​របរ​ថ្មី​មាន​ប្រយោជន៍​សម្រាប់​អ្នក​ដែល​ត្រូវការ។ សមាគម​កាយឫទ្ធិ​នារី​កម្ពុជា​បង្កើត​ឡើង​តាំងពីឆ្នាំ ១៩៩៦ មកម្ល៉េះ ហើយបច្ចុប្បន្ន ក្រោមការដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានដឹកនាំឱ្យមានគម្រោង និងសកម្មភាពធំៗជាច្រើន ក្នុងនោះ​ក៏​មាន​គម្រោង​ចូលរួមសកម្មភាពសង្គមផងដែរហើយដោយ​មើល​ឃើញ​គម្រោង​ចូល​រួម​សម្មភាព​ចូល​រួម​សកម្មភាពសង្គម និងថែរក្សាបរិស្ថាននេះល្អ ទើបសមាគមបានបន្តរៀបចំយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» នេះឡើងបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        67
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        172
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm