អាល្លឺម៉ង់ រឹតបន្តឹងការគ្រប់គ្រងនៅគ្រប់ព្រំដែន ក្នុងប្រតិបត្តិការបង្ក្រាបអន្តោប្រវេសន៍

2024/09/10 06:35:35 pm        44

រដ្ឋាភិបាលអាល្លឺម៉ង់ បានប្រកាសពីផែនការដាក់ការគ្រប់គ្រងឱ្យកាន់តែតឹងរ៉ឹងនៅគ្រប់ព្រំដែនដីគោករបស់ប្រទេស ក្នុងអ្វីដែលខ្លួនហៅថាការប៉ុនប៉ងដើម្បីដោះស្រាយអន្តោប្រវេនស៍មិនទៀងទាត់ និងការពារសាធារណជនពីការគំរាមកំហែងនានាដូចជាក្រុមអ៊ីស្លាមជ្រុលនិយម។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី នែនស៊ី ហ្វេហ្សា (Nancy Faeser) បាននិយាយកាលពីថ្ងៃចន្ទ (០៩ កញ្ញា) ថាការគ្រប់គ្រងតឹងរ៉ឹងនៅក្នុងតំបន់ដ៏ធំទូលាយនៃការចល័តដោយសេរី ពោលគឺតំបន់ ស៊្ហែង៉ិន (Schengen) របស់អឺរ៉ុប នឹងចាប់ផ្តើមនៅថ្ងៃទី១៦ ខែកញ្ញា ហើយដំណាក់កាលដំបូងមានរយៈពេលប្រាំមួយខែ។ លោកស្រី Faeser បាននិយាយថា រដ្ឋាភិបាលក៏បានរៀបចំគម្រោងមួយដែលអាចឱ្យអាជ្ញាធរបដិសេធជនអន្តោប្រវេសន៍បន្ថែមទៀតដោយផ្ទាល់នៅតាមព្រំដែនអាល្លឺម៉ង់ ដោយមិនបានបន្ថែមព័ត៌មានលម្អិតពីវិធានការដ៏ចម្រូងចម្រាស និងស្របច្បាប់មួយនេះទេ។

ការរឹតបន្តឹងនេះគឺជាផ្នែកមួយនៃវិធានការជាបន្តបន្ទាប់ដែលអាល្លឺម៉ង់បានអនុវត្តដើម្បីពង្រឹងជំហររបស់ខ្លួនលើការធ្វើអន្តោប្រវេនស៍មិនទៀងទាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីកំណើនដ៏ខ្លាំងក្លានៃអ្នកមកដល់ ជាពិសេសអ្នកដែលភៀសខ្លួនពីសង្គ្រាម និងភាពក្រីក្រនៅមជ្ឈិមបូព៌ា។ រដ្ឋាភិបាលរបស់លោកអធិការបតី អូឡា សូស (Olaf Scholz) កំពុងស្វះស្វែងដណ្តើមការគាំទ្រមកវិញពីក្រុមប្រឆាំងស្តាំនិយមជ្រុល និងពួកអភិរក្សនិយម ដែលបានឃើញការគាំទ្រកើនឡើងនៅពេលដែលពួកគេចាក់ចំចំណុចនៃកង្វល់របស់អ្នកបោះឆ្នោតពីសេវាសាធារណៈដ៏ទ្រុឌទ្រោម សមាហរណកម្ម និងសន្តិសុខ។

ការវាយប្រហារដោយកាំបិតសម្លាប់មនុស្សកាលពីពេលថ្មីៗនេះដែលជនសង្ស័យជាអ្នកស្វែងរកសិទ្ធិជ្រកកោន បានធ្វើឱ្យមានការព្រួយបារម្ភអំពីអន្តោប្រវេសន៍កាន់តែខ្លាំង។ បក្សជម្រើសថ្មីសម្រាប់អាល្លឺម៉ង់ AfD នៅដើមខែនេះ បានក្លាយជាបក្សស្តាំនិយមជ្រុលដំបូងគេចាប់តាំងពីសង្គ្រាមលោកលើកទី២ ដែលបានឈ្នះការបោះឆ្នោតតំបន់នៅរដ្ឋ ធូរីងងិន (Thuringia) បន្ទាប់ពីបានសម្រុកធ្វើយុទ្ធនាការលើបញ្ហាអន្តោប្រវេនស៍៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm