នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ផ្នែកខាងប្រទេសអេហ្ស៊ីប នៅច្រកឆ្លងកាត់ព្រំដែនទីក្រុង Rafah ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយ កាលពីថ្ងៃចន្ទ ទី៩ ខែកញ្ញា ថា សហភាពអឺរ៉ុប បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនផ្នែកដឹកជញ្ជូនរបស់ខ្លួន ដើម្បីជួយក្នុងការបើកច្រកឆ្លងកាត់ព្រំដែនឡើងវិញ។

លោក Borrell បានពិនិត្យប្រតិបត្តិការព្រំដែន ដឹកនាំដោយអង្គការអឌ្ឍចន្ទក្រហមអេហ្ស៊ីប និងបានជួបជាមួយប្រធានាធិបតីរបស់ប្រទេសលោក Abdel Fattah al-Sisi នៅក្នុងទីក្រុងគែរ។

លោក Borrell ក៏បានលើកឡើងផងដែរអំពីការដាក់ទណ្ឌកម្មដែលត្រូវបានស្នើឡើងទៅលើរដ្ឋមន្ត្រី ទីភ្នាក់ងារ និងស្ថាប័នពាក់ព័ន្ធ ក្នុងការពង្រីកអាណានិគមខុសច្បាប់នៅតំបន់ West Bank ។

លោក Borrell បានប្រកាសពីការដាក់ទណ្ឌកម្មកាលពីសប្តាហ៍មុន ហើយលោកបានរិះគន់ជាសាធារណៈទៅលើរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែល លោក Itamar Ben-Gvir និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Bezalel Smotrich ចំពោះសេចក្តីថ្លែងការណ៍ដែលលោកបានចាត់ទុកថា «អាក្រក់» និង «ជាការញុះញង់ឱ្យមានឧសក្រិដ្ឋកម្មសង្រ្គាម»។
ពលរដ្ឋនៅទីក្រុង Khan Younis និងគ្រួសារភៀសខ្លួនពីទីក្រុង Rafah បានបន្តទៅមន្ទីរពេទ្យ ដែលមានមនុស្សច្រើន ដោយនាំកូនៗរបស់ពួកគេទៅចាក់វ៉ាក់សាំងប្រឆាំងជំងឺស្វិតដៃជើង។