សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យគណៈប្រតិភូធុរកិច្ចអាមេរិក ដែលរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។
សម្ដេចធិបតីបានស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូធុរកិច្ចអាមេរិក ដែលបានដឹកនាំក្រុមការងារមកទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកអាជីវកម្ម ជាមួយភាគីពាក់ព័ន្ធ ពិសេសក្នុងគោលបំណងទិញអង្ករ និងផលិតផលម្ហូបអាហារពីកម្ពុជា សម្រាប់ផ្គត់ផ្គង់ទីផ្សារអាមេរិក និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ។








